១. Log Out ពីទូរសព្ទណាដែលអ្នកមិនប្រើប្រាស់ក្នុងករណីដែលបានខ្ចីទូរសព្ទរបស់នរណាដើម្បី Login ចូលគណនី Facebook រួចហើយភ្លេច Log Out ចេញវិញ អ្នកអាច Log Out បានតាមរយៈទូរសព្ទដៃរបស់អ្នក ដោយចូលទៅកាន់ Active Session តាមរយៈ Settings កម្មវិធី Facebook។ បន្ទាប់មកចុចសញ្ញា “X” លើ Session ណាមួយដែលអ្នកមិនស្គាល់។

២. Login Alertsមុខងារ Login Alerts នឹងលោត Notification លើគណនី Facebook ដែលអ្នកកំពុងប្រើប្រាស់ រៀងរាល់ពេលដែលនរណាម្នាក់ Login ចូលគណនី Facebook អ្នកនៅលើឧបករណ៍ផ្សេង។ អ្នកអាចដំណើរការវាបានដោយចូលតាមរយៈ Security Settings លើ Facebook ហើយអ្នកក៏អាចកំណត់ឲ្យវាផ្ញើ Mail ទៅកាន់អ្នកបានផងដែរ។
៣. ប្រើស្រទាប់ការពារពីរតង់ Login ApprovalsLogin Approvals ប្រៀបដូចជាស្រទាប់ការពារមួយជាន់ទៀតពីលើលេខសម្ងាត់របស់អ្នក ដែលវាផ្ដល់ជូនសុវត្ថិភាពខ្ពស់។ ក្រោយដំណើរការវារួច Facebook នឹងតម្រូវឲ្យអ្នកបញ្ចូលលេខកូដមួយតង់ទៀតរៀងរាល់ពេល Login ចូល Facebook ដោយលេខកូដនឹងផ្ញើទៅកាន់លេខទូរសព្ទអ្នកដោយស្វ័យប្រវត្តិ។ ដើម្បីដំណើរការចូលតាមរយៈ Security Settings រួចចាប់ផ្ដើមកំណត់តាមដំណាក់កាល។

Post a Comment