អាក្លូ អាក្លូ Author
Title: អ្វីទៅជា Data Communication?
Author: អាក្លូ
Rating 5 of 5 Des:
នៅពេលយើងធ្វើការទាក់ទងគ្នា គឺមានន័យថាយើងផ្តល់ពត៌មាន ទៅវិញទៅមក (Sharing information) ។ ·          Local Communication គឺជាការផ្តល់ពត៌មាននៅ...
នៅពេលយើងធ្វើការទាក់ទងគ្នា គឺមានន័យថាយើងផ្តល់ពត៌មាន ទៅវិញទៅមក (Sharing information)។
·         Local Communication គឺជាការផ្តល់ពត៌មាននៅជិតគ្នា (ឬទល់មុខគ្នា) ។

·         Remove Communication គឺជាការបញ្ជា ឬ​ ផ្តល់និងទទួលពត៌មានដែលមាន ទីតាំងនៅឆ្ងាយពីគ្នា ។ Remove Communication  ជួនកាលគេហៅថា Telecommunication ដែលរួមមាន Telephone, Telegraph, Television…… ។
អ្វីទៅជា Data?
Data គឺសម្តៅទៅលើ Fact, Concept, Instruction……… ដែលគេអនុម័ត្តយក និង​ប្រើប្រាស់នូវពាក្យ (Data) ។

Data Communication គឺជាការប្តូរ Data គ្នាទៅវិញទៅមកនៅក្នុងទម្រង់ 0S និង 1S រវាងឧបករណ៍ពីរតាមរយៈ ខ្សែចម្លង 

 (Transmission Medium)។


ឧទាហរណ៍៖ Data Communication ជាប្រភេទ Local Communication ៖


ឧទាហរណ៍៖ Data Communication ជាប្រភេទ Remove Communication ៖



សមាសធាតុនៃ Data Communication System គឺបង្កើតឡើងដោយសមាសធាតុ ៥ គឺ៖ Sender,

 Reciever, Medium,  Protocol and Message ។

·       Sender: គឺជាឧបករណ៍បញ្ចូន Data ឬ Message

·       Receiver: គឺជាឧបករណ៍ទទួល Data ឬ Message
·       Medium: គឺជាអង្គធាតុខ្សែចម្លងដែលជារូបធាតុ ធ្ចើឲ្យ Data ឬ Message អាចឆ្លងកាត់ពី Sender ទៅ Receiver បាន។ វាជាឧបករណ៍ប្រភេទរូមមាន៖ Twisted Pair Wirr, Coaxial Cable, Fiber Optic Cable, Laser or Radio Wave ។
·       Message: គឺជា Information (Data) ដែលត្រូវបានធ្វើទំនាក់ទំនងគ្នាទៅមក។ វាអាចជា Text, Number, Picture, Sound, Video... ។
·       Protocol: គឺជាច្បាប់សម្រាប់គ្រប់គ្រង Data Communication Protocol ធ្វើឲ្យឧបករណ៍ Communication ទាំងឡាយចុះសម្រុងគ្នា។ បើគ្មាន Protocol យឧបករណ៍ពីរអាចភ្ជាប់គ្នា បានតែមិនអាចទាក់ទងគ្នាបានទេ ។

About Author

Advertisement

Post a Comment

 
Top