អាក្លូ អាក្លូ Author
Title: តើអ្វីទៅជា FTP ?
Author: អាក្លូ
Rating 5 of 5 Des:
 1.  តើអ្វីទៅជា FTP ? FTP (File Transfer Protocol) ជា ស្តង់ដា មួយ របស់ Network Protocol ប្រើ សម្រាប់ Transfer Files ពី Host មួយ ទៅ...
 1.  តើអ្វីទៅជា FTP ?

FTP (File Transfer Protocol) ជា ស្តង់ដា មួយ របស់ Network Protocol ប្រើ សម្រាប់ Transfer Files ពី Host មួយ ទៅកាន់ Host ដទៃ ទៀត តាម រយៈ TCP-based Network (ដូច ជា Internet ជាដើម )។ វា មាន Default Port លេខ 21 (លើ Server) និង Port លេខ 20 (លើ ផ្នែក Client)។                             

ដើម្បី ចូល ទៅ Access Files ក្នុង FTP Server បាន យើង អាចធ្វើ ការ Access បាន តាមរយៈ៖
§  Graphical FTP Clients
§  Windows Explorer
§  FTP Applications (FileZilla, SmartFTP, FTPManager, Cyberduck, WinSCP …)                  
§  Web Browsers
§  Support គ្រប់ Web Browsers ទាំង អស់ ។
          Figure 1៖ ដំណើរការ នៃ FTP
     2.  ជំហាននៃការតម្លើង FTP
ដើម្បី តម្លើង FTP នៅក្នុង Ferdora 15 យើង ត្រូវ អនុវត្តន៍ តាម ជំហ៊ាន ដូច ខាងក្រោម ៖
Ø  ផ្នែក Server Side:
-          មុនដំបូងយើងត្រូវធើ្វការ Install package vsftpd ជាមុនសិនដោយប្រើនូវ command
#  yum install vsftpd
-          បន្ទាប់មកយើងត្រូវចូល ទៅ Configure file មួយ ឈ្មោះ vsftpd.conf ក្នុង Directory /etc/vsftpd/vsftpd.conf ។ ប៉ុន្ដែ មុននឹង configure  vsftpd បានយើងត្រូវយល់នូវ configuration មួយចំនួននៅក្នុង file vsftpd ជាមុនសិន ដែលមានដូចខាងក្រោម៖
§  anonymous_enable=YES/NO:
·         Value = YES អនុញ្ញាត្តិអោយ anonymous user អាច access ចូល ftp server បាន
·         Value = NO មិនអនុញ្ញាត្តិអោយ anonymous user access ចូល ftp server បានទេ
§  local_enable=YES/NO
·         Value = YES : ពេល access ftp វានឹងទាមទារអោយយើងធើ្វការបំពេញ username password របស់ local user
·         Value = NO : ពេល access ftp វាមិន ទាមទារអោយយើងធើ្វការបំពេញ username password របស់ local user ទេ
§  anon_upload_enable=YES/NO
·         Value = YES : ឲ្យ ananymous user អាច upload បាន
·         Value = NO : មិនឲ្យ ananymous user អាច upload បានទេ
§  anon_root= path directory : សំរាប់ប្តូរ path directory អោយ ananymous user ដោយ default path របស់វាគឺ /var/ftp/pub
§  userlist_enable=YES/NO: អំពី Userlist វាពាក់ព័ន្ធនឹង user ដែលគេមិនចង់អោយ access មកកាន់ ftp server បាន។ ដែលឈ្មោះ user ទាំងអស់នោះគឺវាឋិតនៅខាងក្នុង file មួយឈ្មោះថា user_list (path:/etc/vsftpd/user_list)
// ខាងក្រោមនេះជាឧទាហរណ៍ ដែលអនុញ្ញាត្តិអោយតែ local user មានសិទ្ធ access ចូលតែប៉ុននោះ និង setpath directory អោយ anon_root = /BTB(foldername)
#  ananymous_enable=NO
#  local_enable=YES
#  anon_upload_enable=YES
#  anon_root=/BTB
#  userlist_enable=YES
-          បន្ទាប់ពីធើ្វ configure file ftp រួច យើងត្រូវធ្វើ ការRestart service vsftpd ដោយប្រើនូវ command ដូចខាងក្រោម៖
#  service vsftpd restart    //or systemct restart vsftpd.service-             \
#  chkconfig vsftpd on

Ø  ផ្នែក Client Side:
-          ចូល ទៅ កាន់ Web Browsers, Windows Explorer ឬ FTP Applications ណា មួយ រួច វាយ បញ្ចូល IP Address របស់ Server។
ឧទាហរណ៍៖ access ទៅកាន់ ftp server តាម windows explorer (ftp://ftp.btb.edu.kh)

About Author

Advertisement

Post a Comment

 
Top