អាក្លូ អាក្លូ Author
Title: គន្លឹះ​ទទួល​បាន Mastercard ដោយ​ឥតគិត​ថ្លៃ
Author: អាក្លូ
Rating 5 of 5 Des:
ចង់ ទិញ ទំនិញ តាម Amazon មែន ទេ? ឬ ក៏ ebay? ឬ ក៏ ចង់ទិញ កម្មវិធី ពី AppStore? មិន មាន Mastercard សម្រាប់ ទិញ មែន ទេ? ជាមួយ   សំបុកអាយធី   ...
ចង់ ទិញ ទំនិញ តាម Amazon មែន ទេ? ឬ ក៏ ebay? ឬ ក៏ ចង់ទិញ កម្មវិធី ពី AppStore? មិន មាន Mastercard សម្រាប់ ទិញ មែន ទេ? ជាមួយ  សំបុកអាយធី ថ្ងៃ នេះ លោក អ្នក នឹង អាច ទិញ បាន ដោយ វិធី យ៉ាង ងាយស្រួល ចំណាយ ពេល តិច និង ចំណេញ ប្រាក់ វិញ ទៀត ផង (Cashback)។
សំបុកអាយធី សូម ណែនាំ កម្មវិធី PayGo Wallet ដែល ជា កម្មវិធី មួយ ងាយស្រួល ក្នុង ការ ទូទាត់ សាច់ ប្រាក់ តាម online មិន ថា ទិញ កាតទូរស័ព្ទ cellcard, smart, metfone… ឬ ក៏ បង់ ថ្លៃ ភ្លើង នោះ ទេ ហើយ អ្វី ដែល កាន់ តែ ពិសេស ទៀត នោះ គឺ លោក អ្នក អាច បើក យក Virtual Mastercard សម្រាប់ ធ្វើការ ទិញ ទំនិញ ក្រៅ ប្រទេស បានទៀត ផង ដែរ លើស ពី នេះទៅទៀត គឺ ទទួល បាន ដោយ ឥតគិត ថ្លៃ។

វិធី ទទួល បាន Virtual Mastercard

 

ជាដំបូង សូម ធ្វើ ការ ដំឡើង កម្មវិធី PayGO Wallet ពី ក្នុង App Store ឬ ក៏ Play Store
app
បន្ទាប់ ពី បាន ដំឡើង ចប់ សូម ដំណើរការ កម្មវិធី នោះ លោក អ្នក នឹងតម្រូវ ឲ្យ បំពេញ លេខ ទូរស័ព្ទ ដើម្បី ធ្វើ ការ ចុះ ឈ្មោះ ដែល មាន ទម្រង់ ជា +855 12 456 788 ហើយ កុំភ្លេច ចុចធីក ត្រង់ “I  accept the Terms ~ ”
register_PN
ក្រុមហ៊ុន នឹង ផ្ញើសារ មក កាន់ លេខ ទូរស័ព្ទ របស់ លោក អ្នក ដើម្បី ធ្វើ ការបញ្ជាក់ (confirmation) ហើយ លោក អ្នក នឹង ចូល មក កាន់ ទំព័រ ដូច រូប ខាង ក្រោម នេះ សូមចុច ត្រង់ ប៊ូតុង My Card ដែល ស្ថិត នៅ ខាង ក្រោម ខាង ឆ្វេង ដៃ
main app
បន្ទាប់មក ទៀត សូម ចុច ត្រង់ Get my MasterCard
mycard_select
រួច ធ្វើ ការ បំពេញ នូវ រាល់ ទិន្នន័យ ដែល ទាមទារ ជា ការ ស្រេចfill_form

វិធី បញ្ចូល ប្រាក់

លោក អ្នក អាច បញ្ចូល ប្រាក់ សុទ្ធ (cash) ជា ប្រាក់ ដុល្លាទៅ ក្នុង ករណី របស់ លោក អ្នក តាម រយៈម៉ាស៊ីន Pay&Go Kiosk (ដូច រូប ខាង ក្រោម) ដែល មាន ទីតាំង នៅ គ្រប់ ស្ថានីយ៍ ប្រេង ឥន្ធនៈតូតាល់ និង ច្រើន កន្លែង ផ្សេង ទៀត ដូច ជា សាកលវិទ្យាល័យន័តុន -ល-។

Kiosk
courtesy of www.kiosks.ru

ចំណុច អវិជ្ជមាន របស់ កម្មវិធី នេះ គឺ កម្មវិធី ធ្វើ ការ update ពិសេស សម្រាប់ iOS កម្មវិធី អាច នឹង មាន បញ្ហា error មិន អាច ប្រើប្រាស់ បានឡើយ ដែល ជា ការ រំខាន មួយ សម្រាប់ ពេល ត្រូវ ការ ប្រើប្រាស់ បន្ទាន់ ជាដើម។
គួរ រំឮក ផងដែរ ថា មិន មែន រាល់ ការ ចំណាយ តាមររយៈ កម្មវិធី នេះ លោក អ្នក នឹង ទទួល បានប្រាក់ ត្រលប់ មក វិញ (cashback) គ្រប់ មុខ នោះ ទេ ឧទាហរណ៍ សម្រាប់ កាត cellcard $1 លោក អ្នក នឹង ទទួលបាន $0.02 មកវិញ តែ សម្រាប់ ការ បង់ ថ្លៃ ភ្លើង លោក អ្នក នឹង ត្រូវ ចំណាយថ្លៃសេវាកម្ម $0.50 បន្ថែម បាទ។
សំបុកអាយធី នឹង ព្យាយាម នាំ យក អ្វី ដែល ថ្មី ប្លែក សម្រាប់មក ចែក ជូន មិត្ត អ្នក អាន បន្ថែម ទៀត ដូច នេះ កុំ ភ្លេច ចុច LIKE


03 Jul 2016

About Author

Advertisement

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top