លោកអ្នកដែលនិយមការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការវីនដូ តែងតែមានបញ្ហាទាក់ទងនឹងមេរោគនេះជាមិនខាន ហើយក៏គ្មាននរណាម្នាក់ចង់ជួប ឬបណ្តោយ ឲ្យវាវាយប្រហារងាយៗនោះទេ។ ដូច្នេះសំបុកអាយធី សូមលើកយកវិធីដ៏ងាយស្រួលមួយ ក្នុងការការពារពីការវាយប្រហាររបស់មេរោគ
ដោយគ្រាន់តែ ធ្វើការបិទ Autorun កុំឲ្យវាបើកឡើងដោយស្វ័យប្រវត្តិ ពោលគឺមិនមានការអនុញ្ញាត ដែលនេះ ជាអ្វីដែលអ្នកបង្កើតមេរោគចូលចិត្ត និងនិយមក្នុងការបង្កើត ដើម្បីវាយប្រហារមកកាន់ពួកយើង។ ហើយរាល់ Autorun នេះទៀតសោតតែងឆ្លងមកតាមរយៈ Flash Drive ហ្នឹងតែម្តង!
សូមអនុវត្តន៍ និងតាមដានពីវិធីងាយៗទៅលើ ប្រព័ន្ធប្រតិបត្តិការពីរ គឺវីនដូអ៊ីចភី និងវីនដូសេវេន ដូចខាងក្រោម៖
របៀបបិទ Autorun
សូមដំណើរការ gpedit.msc ដោយចុចប៊ូតុង Start => Run (ឬចុចគ្រាប់ចុចវីនដូ + r) រួចវាយ gpedit.msc បន្ទាប់មកសូមវាយ Enter ឬចុចប៊ូតុង OK ។សម្រាប់វីនដូសេវេន:
បន្ទាប់ពីបានវាយរួចហើយ នឹងមានផ្ទាំង Local Group Policy Editor លោតឡើង៖សូមចុចលើ Administrative Template រួចជ្រើសរើសយក Windows Components ហើយត្រង់ Auto Play Policies សូមចុចពីរដងលើ Turn Off Autoplay។ បន្ទាប់មក នឹងមានផ្ទាំងថ្មីមួយទៀត លោតមក សូមចុចលើ Enable ត្រង់ Turn Off Autoplay on => ចុចរើសយក All Drive => ចុច OK។
សម្រាប់វីនដូអ៊ីចភី
បន្ទាប់ពីមានផ្ទាំងលោត (ដូចខាងលើ) => ចុចលើ Administrative Template => Windows Components => System រួចចុច ២ដងលើ Turn Off Autoplay => ជ្រើសយក Enable ត្រង់ Turn Off Autoplay On => រើសយក All Drive => រួចចុច OK ។
Post a Comment