កម្មវិធី CorelDRAW X6 ស្គាល់ពុម្ពអក្សរខ្មែរយូនីកូដហើយ
នេះជាដំណឹងដែលមានប្រយោជន៍ចំពោះអ្នកកំពុងប្រើកម្មវិធី រចនារូបភាព របស់ក្រុមហ៊ុន COREL ដែលទន្ទឹមរង់ចាំមើលផ្លូវជាយូរមកហើយថា កាលណាទើបកម្មវិធី CorelDRAW អាចប្រើពុម្ពអក្សរខ្មែរយូនីកូដបានត្រឹមត្រូវ? ព្រោះអីកម្មវិធី CorelDRAW មួយនេះពិតជាសំខាន់សម្រាប់ការងារ រចនា, រោងពុម្ព ដោយនៅស្រុកខ្មែរយើងនេះ និយមប្រើណាស់ ។ បើប្រៀបធៀបជាមួយកម្មវិធី ក្រុមហ៊ុន Adobe ដែលមានកម្មវិធី Adobe Illustrator វិញនោះ CorelDRAW នៅតែសកម្មជាង Adobe Illustrator តែជាអកុសល CorelDRAW មិនស្គាល់ឬអាចប្រើខ្មែរយូនីកូដបានត្រឹមត្រូវនៅឡើយ ទើបបណ្ដាលអោយអ្នករចនាងាកមកប្រើកម្មវិធី Adobe Illustrator ដើម្បីតំរូវការងារដែលកំពុងតែពេញនិយម និងចាប់ផ្ដើមប្រើពុម្ពអក្សរខ្មែរយូនីកូដសុទ្ធ។
តែពេលនេះកម្មវិធី CorelDRAW ជំនាន់ទី X6 (ពាក្យធម្មតា 16) បានដាក់បញ្ចូលមុខងារគាំទ្រពុម្ពអក្សរស្តង់ដារប្រចាំប្រទេសនៅ ទ្វីប អាស៊ី និងនៅ មជ្ឈិមបូព៌ា (OpenType fonts) ក្នុងនោះក៏មានខ្មែរយើងដែរ ដែលកំពុងប្រើ យូនីកូដ UTF-8 ។ ការធ្វើអោយកម្មវិធី Corel DRAW ចាប់ពីជំនាន់ទី X6 អាចប្រើ ពុម្ពអក្សរយូនីកូដបានមិនត្រឹមតែ ធ្វើអោយខ្មែររីកមុខរីកមាត់នោះទេ ប្រទេសជាច្រើនគេក៏សប្បាយចិត្តណាស់ដែរព្រោះអីគេក៏ចូលចិត្តប្រើ កម្មវិធីមួយនេះដែរ បើទោះជាមានអ្នកប្រើមួយចំនួនតូចក្ដី។
![1](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tz1v53z_lb_YU0j3O0V0cOvq7Sr3BySHYaoe2prYoxUZ0Nhs1QW7NIAm_xojIPcxJvB6l3Yh3Tdld6-2TFzDNd_4nJ5y5G2rH0us0y6qVPwT2IA6qofLVOqYafOQ=s0-d)
និយមន័យ Vector Graphic
វាមិនដូចឯកសាររូបភាពពពួក JPEGs, GIFs និង BMP images នោះ ទេ vector graphics មិនមែនបង្កើតទ្រង់ទ្រាយឡើយ ដោយសារការផ្គុំគ្នានៃគ្រាន់ល្អិតពណ៌ (pixels) នោះឡើយ vector graphics គឺមានចំនុចដៅជាក់លាក់ ពីចំនុចផ្ដើមនិងបញ្ចប់ អាចជាខ្សែកោង, មុំ, ការ៉េ, ត្រីកោណ, ឬអាចជា complex diagrams ដូចជា Font ជាដើម។
ដោយសារតែ vector graphics មិនមែនកើតឡើងដោយសារ ការផ្គុំគ្នានៃគ្រាន់ល្អិតពណ៌ (pixels) ទេនោះ យើងអាយពង្រីក អោយធំ ទៅតាមការចង់បានដោយគ្មានបាត់បង់គុណភាពច្បាស់របស់រូប ផ្ទុយទៅវិញបើអ្នកពង្រីករូបភាពប្រភេទ raster graphic អ្នកនឹងទទួលបានរូបភាពមើលលែងច្បាស់ (raster graphic មានដូចជា JPEG, GIF, BMP, PNG…)។ គំនិតសំខាន់ដែលគេបង្កើត vector graphics ឡើងមកគឺផ្ដោតទៅការងារដែលត្រូវការពង្រីកបង្រួញច្រើន ដូចជា រូបសញ្ញា (Logo) ឧទាហរណ៍អ្នកត្រូវការរូប Logo របស់ក្រុមហ៊ុនយកមកដាក់ក្នុងនាមប័ណ្ណ (Name Card or Visit Card) អោយតូចនិងមើលបានច្បាស់ រួចត្រូវ ការពង្រីកអោយធំយកទៅដាក់ក្នុងបដាផ្សព្វផ្សាយតាមទី សាធារណៈជាដើម ដោយមិនមានការបាត់បង់គុណភាពឡើយ។ កម្មវិធី ដែលគេពេញនិយមប្រើបំផុតសម្រាប់បង្កើត vector graphics គឺមាន 2 គឺ CorelDRAW និង Adobe Illustrator ដែលជាកម្មវិធីគិតលុយ ហើយមានតម្លៃថ្លៃៗ។
ខ្ញុំយល់ថាកម្មវិធី CorelDRAW ល្អជាង Adobe Illustrator ព្រោះវាមិនសូវសាំញ៉ាំ។ ឧបករណ៍ជាច្រើននិងភាពងាយស្រួលក្នុងការគូរវាស Graphics ត្រូវបានបន្ថែមច្រើនទៅៗ ពីមួយជំនាន់ទៅមួយជំនាន់កម្មវិធី។ កន្ទុយឯកសាររបស់កម្មវិធី CorelDRAW មានជា CDR files (*.cdr) លក្ខណៈពិសេសមួយទៀតនោះគឺ កម្មវិធី CorelDRAW អាចបើឯកសាររបស់កម្មវិធីផ្សេងៗបានច្រើនណាស់ ងាយស្រួលនាំចូលមក រចនាបន្ត។
តម្រូវការក្នុងការប្រើកម្មវវិធី CorelDRAW៖
– Microsoft® Windows® 7 (32-bit or 64-bit Editions) , Windows Vista® (32-bit or 64-bit Editions), or Windows® XP (32-bit), all with latest service packs installed
– Intel® Pentium® 4, AMD Athlon™ 64 or AMD Opteron™
– 1GB RAM
– 1.5GB hard disk space (for typical installation without content – additional disk space is required during installation)
– Mouse or tablet
– 1024 x 768 screen resolution
– DVD drive
– Microsoft® Internet Explorer® 7 or higher
– Intel® Pentium® 4, AMD Athlon™ 64 or AMD Opteron™
– 1GB RAM
– 1.5GB hard disk space (for typical installation without content – additional disk space is required during installation)
– Mouse or tablet
– 1024 x 768 screen resolution
– DVD drive
– Microsoft® Internet Explorer® 7 or higher
បើអ្នកចង់រៀនចេះប្រើកម្មវិធី CorelDRAW ខ្ញុំសូមណែនាំ៖
– ត្រូវចេះប្រើកម្មវិធី Microsoft Word ជាមុនសិន
– ត្រូវទៅរៀននៅសាលាបង្រៀនដែលមានគ្រូជាអ្នកធ្វើ ឬធ្លាប់បំរើការងារក្នុងរោងពុម្ព
– ឯកសារលំហាត់ថ្មី រកបានតាម Internet តែយកល្អទិញ DVD បង្រៀនតាមហាងលក់ឌីស
– បង្កើតគំនិតច្នៃប្រឌិត ដោយឈរលើគំរូស្អាតៗរបស់គេសិនទៅ ទើបអ្នកអាចមានគំនិតផ្ទាល់ខ្លួនបាន
– ឧស្សាហ៍ប្រើប្រាស់ និងហាត់រៀន មិនត្រូវផ្អាកការប្រើប្រាស់យូរពេកទេ (ខ្លាចភ្លេច)![:D](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_ulG6ZWbK76UM0tkPkeifXznQEMn3KTgWONGFkxVEPEGTNwHUtFtZdgyuJG9vIGyx5dZO4z8F1NevZO_7ayjOVuElJWaZRiAIbLsTkkHHJhqRxBHMBhbbDBZxi9xYm5cNIMGcfL=s0-d)
– ត្រូវទៅរៀននៅសាលាបង្រៀនដែលមានគ្រូជាអ្នកធ្វើ ឬធ្លាប់បំរើការងារក្នុងរោងពុម្ព
– ឯកសារលំហាត់ថ្មី រកបានតាម Internet តែយកល្អទិញ DVD បង្រៀនតាមហាងលក់ឌីស
– បង្កើតគំនិតច្នៃប្រឌិត ដោយឈរលើគំរូស្អាតៗរបស់គេសិនទៅ ទើបអ្នកអាចមានគំនិតផ្ទាល់ខ្លួនបាន
– ឧស្សាហ៍ប្រើប្រាស់ និងហាត់រៀន មិនត្រូវផ្អាកការប្រើប្រាស់យូរពេកទេ (ខ្លាចភ្លេច)
Post a Comment