ដោយសារតែ វាជាជំនាន់ Beta អញ្ចឹងហើយ វារមែងតែងមាន Bugs និង Errors ភ្ជាប់មកជាមួយ ជាក់ជាមិនខាន។ ហើយខាងក្រោមនេះដែរ គឺជាបញ្ហា ទូទៅដែល កើតមានឡើង នៅក្នុង iOS 10 Beta 1 នេះ៖
- គាំងពេលដែល សង្កត់ Force Touch ដើម្បីធ្វើការឆ្លើយតបសារ ពី Lockscreen
- Restart ដោយស្វ័យប្រវត្តិ ពេលដែល Screenshot នៅលើ Lock Screen ថ្មី
- វានឹងបន្សល់ រូបនាឡិការរោទិ៍ “Snoozing” នៅលើ Lock Screen បើទោះបីជា ម៉ោងរោទិ៍ បានបញ្ឈប់ក៏ដោយ
- នៅក្នុង iMessage បើផ្ញើរូប emoji លើសពីបី វានឹងបំលែងពីរូប emoji ទៅជាអក្សរវិញ
- Facebook គាំង ពេលដែល upload រូបភាព/វីដេអូ
- Siri គាំង ពេលដែល សួរវាពីឈ្មោះរបស់អ្នក
- Update All នៅក្នុង Appstore មិនទាន់ដំណើរការទេ
- បើកកម្មវិធីចោលច្រើនពេក នឹងធ្វើកម្មវិធី Crash។
យ៉ាងណាមិញ សូមបញ្ជាក់ អ្នកទាំងអស់គ្នា ផងដែរថា នៅក្នុងពេលនេះ យើងលែងអាចតម្លើង iOS 10 Beta 1 តាមការតម្លើង Profile បានទៀតហើយ ដោយរាល់ពេលដែល យើងដោនឡូត និងតម្លើង Profile របស់ iOS 10 គឺវានឹងបង្ហាញ Error មួយចំនួនថា “Cannot be found” ឬ “Error លេខផ្សេងៗ ជាដើម”។
Post a Comment