អ្នកបំបែកកូដ អាចធ្វើការ Jailbreak iOS 10 ជំនាន់សាកល្បងបានហើយ!
Apple ទើបតែប្រកាសចេញ iOS 10 ជំនាន់សាកល្បង ជាលើកដំបូង សម្រាប់អោយ ក្រុមអ្នកអភិវឌ្ឍ កម្មវិធីធ្វើការតេស្ដ សាកល្បង ហើយអ្នកប្រើប្រាស់ ធម្មតាក៏អាចធ្វើការ តម្លើងបានផងដែរ តាមវិធីដែលខេមបូ ធ្វើការណែនាំកាលពីអត្ថបទមុន។
យ៉ាងណាមិញ Hacker iH8sn0w បានបង្ហោះវីដេអូខ្លី មួយបង្ហាញពីភាព ជោគជ័យចំពោះការ Jailbreak iOS 10 ជំនាន់សាកល្បងនេះ។ នេះជារឿងគួរអោយ ភ្ញាក់ផ្អើលមួយដែល ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីនេះទើបតែ ចេញបានប៉ុន្មានថ្ងៃសោះ ក៏អាចធ្វើការ Jailbreak បានបាត់ទៅហើយ នេះបញ្ជាក់អោយ ឃើញថា ពួកយើងមានសង្ឃឹមច្រើន ទៅលើការ Jailbreak iOS10 នេះបានលឿន នៅពេលដែលវា ប្រកាសអោយតម្លើង ប្រើប្រាស់ជាផ្លូវការ។
វីដេអូដែល iH8sn0w បានបង្ហោះ គឺបង្ហាញពី iPhone 5 ដំណើរការដោយ iOS10 បានធ្វើការ Jailbreak ដោយជោគជ័យ និងមាន Cydia នៅលើ Homescreen ប៉ុន្ដែ iH8sn0w មិនបានបង្ហាញពីរបៀប និងដំណើរការនៃការ Jailbreak ឡើយ។
នេះបង្ហាញអោយ ឃើញថា iOS 10 នេះនៅមានចន្លោះ ប្រហោងច្រើនទៅ លើប្រព័ន្ធសុត្ថិភាព ទើបអាចអោយក្រុម បំបែកកូដធ្វើការ Jailbreak បានលឿន ដូចនេះ ប៉ុន្ដែ Apple អាចនឹងកែប្រែចន្លោះ ប្រហោងទាំងនេះ បានមុនពេល ដែល iOS 10 រួចរាល់សម្រាប់បញ្ចេញអោយប្រើប្រាស់ជាផ្លូវការ។
ដូចនេះ រង់ចាំតាមដានទាំងអស់គ្នាថា តើក្រុមអ្នកបំបែកកូដ នឹងអាច Jailbreak iOS 10 ពេញលេញបានដែលឬទេ នៅពេលខាងមុខនេះ?
Post a Comment