![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3pW5Zt6ebFWzoQ8dbBeBy7De-OwQJM7NPbapBbRB-w4zefkbG6IiQ88YUPu2KJZDJPRG_sxZJxjlOega5wcFUS4x0b7B0oQKThTdjapkhbPzWpag1MQvnjijJawRB6Fu13wuliGY2nYr/s400/firefox+khmer.jpg)
យោងតាមប្រកាសផ្សាយរបស់គេហទំព័រ សហគមន៍ Mozilla ខ្មែរ បានឲ្យដឹងថា «នៅពេលនេះកម្មវិធី Mozilla Firefox ជំនាន់ 47 មានជាភាសាខ្មែរទៀតហើយ» យើងអាចធ្វើការទាញយកទៅប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃផងដែរ។ នៅក្នុងអត្ថបទដើម ឯគេហទំព័រសហគមន៍នោះ ក៏មានការសំណូមពរឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា មេត្តាសហការគ្នាជួយផ្ដល់មតិកែលម្អការបកប្រែ ឲ្យកាន់តែមានភាពច្បាស់លាស់ និងល្អថែមទៀត។តើអ្នកបានត្រៀមខ្លួនក្នុងការប្រើប្រាស់ Mozilla Firefox 47 ជាភាសាខ្មែរហើយឬនៅ? ចូលរួមទាំងអស់គ្នា ប្រើកម្មវិធីជាភាសាខ្មែរ ដើម្បីលើកតម្កើងភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ឲ្យកាន់តែរីកចម្រើនឡើងទៀត។
ទាញយក Mozilla Firefox 47.0 (ភាសាខ្មែរ) សម្រាប់ Windows នៅទីនេះ
ទាញយក Mozilla Firefox 47.0 (ភាសាខ្មែរ) សម្រាប់ Windows (64Bit) នៅទីនេះ
ទាញយក Mozilla Firefox 47.0 (ភាសាខ្មែរ) សម្រាប់ Mac OSX នៅទីនេះ
ទាញយក Mozilla Firefox 47.0 (ភាសាខ្មែរ) សម្រាប់ Linux នៅទីនេះ
ទាញយក Mozilla Firefox 47.0 (ភាសាខ្មែរ) សម្រាប់ Linux (64Bit) នៅទីនេះ
Post a Comment