អាក្លូ អាក្លូ Author
Title: ប្រព័ន្ធណែតវឺក NAT
Author: អាក្លូ
Rating 5 of 5 Des:
Network Address Translation (NAT)​ គឺជាកន្លែងដំណើរការរបស់ឧបករណ៍ Network មួយជាធម្មតា Firewall មួយ​ផ្តល់នូវ IP Address ទៅកុំព្យូទ័រមួយ ឬកុំព្យ...
Network Address Translation (NAT)​ គឺជាកន្លែងដំណើរការរបស់ឧបករណ៍ Network មួយជាធម្មតា Firewall មួយ​ផ្តល់នូវ IP Address ទៅកុំព្យូទ័រមួយ ឬកុំព្យូទ័រជាច្រើនទៀតនៅខាងក្នុង ឬខាង ក្រៅនៃNetwork។ ការប្រើ​ប្រាស់ (NAT) ដ៏សំខាន់គឺដើម្បីកំណត់ចំនួននៃ IP Address  របស់អង្គការ ឬក្រុមហ៊ុនត្រូវ​តែប្រើសម្រាប់​គោល​បំណង​ អោយវាមានភាពងាយស្រួលនិង សុវត្តិភាពខ្ពស់ក្នុង ការប្រើប្រាស់ ​។ជាទូទៅសំរាប់ Network ធំមួយមានលក្ខណៈជាឯកជនដោយប្រើ IP address ចន្លោះពី (10.0.0.0 to 10.255.255.255, 172.16.0.0 to 172.31.255.255, or 192.168.0 0 to 192.168.255.255)។ ពេលធ្វើការរាល់កុំព្យូទ័រ អាច  Access ​ចូលទៅកាន់មាស៊ីនមេ (Server )​ដើម្បីទាញយក Resources ​ដែលម៉ាស៊ីនមេផ្តល់អោយក្នុង គោលបំណងមើល ឬទាញយកឯកសារ និងភ្ជាប់ជាមួយ ម៉ាស៊ីនបោះពុម្ភ (Printer) ​ជាដើម។ គឺ Routers ជា អ្នកកំណត់ IP Address ដើម្បីអោយវាស្គាល់គ្នានឹងអោយវាធ្វើការ ជាមួយគ្នាបាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដំណើរការ Network ខាងក្រៅដូចជា Internet ​គ្រប់កុំព្យូទ័រ ទាំងអស់ត្រូវតែមាន IP Address នៅក្នុង LAN​ របស់យើងជាមុនសិនដើម្បីទំនាក់ទំនងគ្នាបាន។
Internet គឺវាតំរូវអោយមាន Network Address Translation (NAT) គឺវាធ្វើការបកប្រែ IP Address ខាងក្នុង នឹងខាងក្រៅដើម្បីអោយវាស្គាល់គ្នារួចដំណើរការឆ្លងឆ្លើយគ្នាតាម IP Address ឬ Port ​ណាមួយ។ ការទំនាក់ ទំនងនេះវាមិនមែនដើម្បី resource ​នៅលើ Network គឺជាការស្នើសុំអោយ firewall ​ជួយឆែកមើលថា តើអាច ស្នើរសុំ IP address មួយណាដែលអាចទាក់ទងគ្នាបាន។ បន្ទាប់មកវាក៏ធ្វើការស្នើរសុំ IP address ​ពី Internet នៅ public address, និងផ្តល់ទៅអោយ Internet វិញដើម្បីផ្តល់អោយកុំព្យូទ័រនៅក្នុង LAN​ និងផ្ញើរ ​ព័ត៌មានទៅអោយ address firewall ពេលនោះវាធ្វើការទំនាក់ទំនងគ្នាផ្ទាល់ជាមួយនឹងប្រព័ន្ធ Internet​ ព្រម មួយការត្រួតពិនិត្យបានយ៉ាងងាយស្រូលទៀតផង។
ពេលខ្លះគេប្រើ Network Address Translation (NAT)​ មិនគ្រាន់តែសំរាប់ internal IP address ទៅកាន់ Internet ប៉ុណ្ណោះទេ គឺគេប្រើវា សំរាប់ ភ្ជាប់ទំនាក់ទំនងជាមួយម៉ាស៊ីនមេ(Server) ​តាម Public ​IP address ​នៅលើ  firewall, ដែលអនុញ្ញាតិអោយ Access ទៅកាន់ ម៉ាស៊ីនមេ(Server) តាមរយៈ IP Address ​តែមួយ គត់ ហើយវាធ្វើការត្រួតពិនិត្យបានយ៉ាងលំអិតរវាងទំនាក់ទំនងខាងក្នុង និងខាងក្រៅផងដែរ។
លើសពីនេះទៅទៀតគេអាចប្រើ NAT ដើម្បីអនុញ្ញាតអោយដំណើរការ Network ​ខាងក្រៅបានផងដែរ។

About Author

Advertisement

Post a Comment

  1. អក្សរគួរតែប្រើពត៌ខ្មៅ ព្រោះងាយក្នុងការមើល ។

    ReplyDelete

 
Top