ម្សិលមិញនេះ ខ្ញុំក៏បាន សរសេរពីអត្ថបទមួយ ដែលវាក៏ជាផ្នែកមួយ នៃការ Phishing ផងដែរ ដោយអ្នកវាយប្រហារ ប្រើប្រាស់តាមការផ្ញើសារ មកកាន់លេខទូរស័ព្ទរបស់យើង ថាយើងបានឈ្នះរង្វាន់ធំ ចំនួន 100 លានដុល្លារជាដើម។
ចំពោះគោលបំណងនៃ ការប្រើប្រាស់វានោះ គឺដើម្បីសើប និងលួចយកនូវពត៌មាន អំពីគណនី របស់ជនរងគ្រោះ ដែលរួមមានដូចជា username and password ឬទិន្នន័យ នៃកាតឥណ្ណទានជាដើម។ យ៉ាងណាមិញ តើ Phishing មានទម្រង់ និងលក្ខណៈបែបណា?
បាទ! Phishing មានច្រើនទម្រង់ និងច្រើនលក្ខណៈណាស់ តែខ្ញុំសូមបង្ហាញពី ទម្រង់ ៣ ប្រភេទ ដែលអ្នកវាយប្រហារ ឧស្សាហ៍ប្រើប្រាស់ ដោយក្នុងនោះ មានដូចជា៖
- ការផ្ញើជាសារឈ្នះរង្វាន់
- អាស័យដ្ឋាន រឺកម្មវិធីក្លែងក្លាយ
- កម្មវិធីមេរោគផ្សេងៗ ឧ. Fake Facebook URL, Fake Hacking Game Online (Clash of Clan)
- កុំចុច Link ដែលយើងមិនស្គាល់ផ្តេសផ្តាស
- មុននឹង វាយបញ្ចូលនូវ ពត៌មាន រឺទិន្នន័យសំខាន់ផ្សេងៗចូល ក្នុងផេកដែលបានទាមទារ ត្រូវពិនិត្យមើល អោយបានច្បាស់ ជាពិសេស URL តែម្តង
- ហាមប្រើប្រាស់ កម្មវិធី Hack គណនីផ្តេសផ្តាស
- រឹតបន្តឹង សុវត្ថិភាពកុំព្យូទ័ររបស់យើង!!!
Post a Comment