Adobe Photoshop ជាកម្មវិធី ដែលពេញនិយម ក្នុងការ កាត់ត កែខៃ និងរចនារូបភាព ។ លោកអ្នក ដែល កំពុង ប្រើប្រាស់ កម្មវិធីនេះ ប្រហែលជា ធ្លាប់ ជួប បញ្ហាមួយចំនួន ទាក់ទង នឹង ល្បឿនដំណើរការ ពេល កំពុង ប្រើប្រាស់ ។ បញ្ហាយឺត ឬគាំង ភាគច្រើន កើតឡើង នៅពេល ដែល អ្នក ធ្វើការ ជាមួយ រូបភាព ទំហំ ធំ ដូចជា ប្រភេទ HDR, 3D ឬ Video Layers ជាដើម ។ ថ្ងៃនេះ សំបុកអាយធី នឹង បង្ហាញ លោកអ្នក ពី គន្លឹះ មួយ ចំនួន ដែល អាច ជួយ បង្កើនល្បឿន កម្មវិធី Adobe Photoshop ឲ្យ ដំណើរការ ប្រសើរជាធម្មតា ។
១. កំណត់ ការប្រើប្រាស់ Memory
កម្មវិធី Adobe Photoshop ជាប្រភេទ កម្មវិធី 64-bit ដែល ដំណើរការ យ៉ាង ប្រសើរ ជាងប្រភេទ 32-bit ដែល 64-bit អាចដាក់ Memory (RAM) រហូតដល់ 192GB ដែល 32-bit ដាក់បាន ប្រហែល 4GB តែប៉ុន្នោះ ។ ប្រសិន បើ លោកអ្នក តែងតែ ប្រើ ប្រាស់ កម្មវិធីនេះ ជាមួយ ការងារ រូបភាព ធំៗ ឬប្រភេទ មួយចំនួន ដូចរៀបរាប់ខាងលើ លោកអ្នក គួរ បន្ថែម RAM ទៅលើ កុំព្យូទ័រ ដើម្បីឲ្យ ងាយ ក្នុងការ អនុវត្តន៍ ការងារ និង មិន ងាយគាំង កុំព្យូទ័រ ។
ជាទូទៅ កម្មវិធី Photoshop នឹងប្រើប្រាស់ ៧០% ចំនួន RAM ដែល លោកអ្នក មាន ។ អ្នក អាច កំណត់ ដោយ ខ្លួន ឯង បាន ដោយ ចូលទៅកាន់ Preferences > Performance ហើយសូម Restart កម្មវិធី ទើប លោកអ្នក អាច ប្រើប្រាស់ តាម ការ កំណត់ ថ្មី បាន ។
២. ការប្រើប្រាស់ Scratch Disks
នៅពេលដែល លោកអ្នក ប្រើប្រាស់ កម្រិត សមត្ថភាព RAM នោះ កុំព្យូទ័រ លោកអ្នក នឹង កើត ទំហំ រក្សា ទុក បណ្តោះអាសន្ន ដែល វានឹង បាត់ ទៅ វិញ ពេលដែល លោកអ្នក បិទ កម្មវិធី ឬ Restart កុំព្យូទ័រ ។ ជាទូទៅ Scratch Disk គឺ នៅ ជាមួយ នឹង Drive មេ (Boot Partition) ដែល កម្មវិធី ទាំងអស់ នឹង រក្សា នៅ ក្នុង Drive មួយនោះ (នៅ ក្នុង Windows គឺ Drive C) ។ លោកអ្នក អាច បន្ថែម Drive ផ្សេងទៀត ដែល លោកអ្នក គិតថា អាច ដាក់ បាន ដើម្បី ជួយ កាត់ បន្ថយ កម្រិត នៃ ការ គាំង ដំណើរការ ពេលដែល វាអស់ ទំហំ រក្សាទុក នៅលើ Drive តែមួយ ។ សូម ចូល ទៅកាន់ Preferences > Performance នោះ លោកអ្នក នឹងឃើញ Drive ដែល អាច បន្ថែម បាន ។
៣. ពិនិត្យមើល Efficiency Indicator
សូម ក្រឡេក មើល ត្រង់ Effeciency ពេល ដែល លោកអ្នក ធ្វើការ លើ Photoshop ។ វានឹង ប្រាប់ ឲ្យ លោកអ្នក ដឹង នៅពេលដែលកម្មវិធី Photoshop បាន ប្រើ អស់ RAM ហើយ ចាប់ ផ្តើម ប្រើ Scrach Disk ដែល អាច ដំណើរ ការ យឺត ជាង មុន ។ លោកអ្នក អាច ជ្រើស យក Effeciency តាម Status Bar (មើល រូប) ។ ប្រសិនបើអ្នក ឃើញ Effiency តិច ជាង ១០០% មានន័យថា Photoshop កំពុង ប្រើ Scrach Disk ហើយ និង បើឃើញ ៩០% ទៅ ៩៥% មានន័យថា លោកអ្នក ត្រូវ ការ បន្ថែម RAM (ចំណុចទី ១ ខាងលើ) ។
៤. បន្ថយ កម្រិត ភាពច្បាស់
មុននឹង ចាប់ផ្តើម ធ្វើការ លើ រូបភាព ណាមួយ លោកអ្នក ប្រាកដ ជាដឹង ទំហំ ដែល ត្រូវការ ដូចជាទំហំ ត្រឹម ៦០០ ភីចសែល ជាដើម នោះ លោកអ្នក មិនគួរធ្វើការ លើ រូបភាព ដែល មាន ទំហំ រាប់ពាន់ ភីចសែល នោះទេ ។ សូម លោកអ្នក ធ្វើការ បង្រួម រូបភាព មុននឹង កែខៃ ឬប្រើប្រាស់ Filter បន្ថែម លើ រូបនោះ ។ ការបន្ថយ ទំហំ វាពិតជាប៉ះពាល់ ដល់ កម្រិតភាពច្បាស់ បើ លោកអ្នក ពង្រីក ឲ្យ ធំជាងមុន វានឹង មិនច្បាស់ (ព្រិលៗ) តែអ្នក អាច Undo វាវិញបាន ប្រសិន បើ មិនទាន់ បានកែខៃ ឬកំណត់ Filter បន្ថែម លើវា ។
៥. បិទ ឯកសារ ដែល មិនចាំបាច់
វាប្រាកដណាស់ដែល លោកអ្នក មិនគួរ បើក ឯកសារ រូបភាព ណា ដែល លោកអ្នក លែង ប្រើ ចោល ឲ្យ ស៊ី Memory នោះទេ ។ សូម បិទ វា ម្តង មួយៗ ហើយ កុំភ្លេច រក្សាទុក ផង បើ មាន ការ កែប្រែ លើ រូបទាំងនោះ ។
៦. កំណត់ ការរក្សាទុក (Save)
លោកអ្នក អាច ជ្រើសរើស ជម្រើស នៃការ រក្សា រូបភាព តាមតម្រូវការ ដោយ ចូល ទៅកាន់ Preferences > File Handlingបើ អ្នក ចង់ ឲ្យ Photoshop ធ្វើ ការ រក្សាទុក រូបភាព ដោយ ស្វ័យ ប្រវត្តិ ក្នុង អំឡុង ពេល ដែល កំពុង ធ្វើការ លើវា សូម ចុចលើSave in Background ។ ការកំណត់ ឲ្យ រក្សាទុក រូបភាព ដោយ ស្វ័យ ប្រវត្តិ (Automatically Save Recovery … ) ក្នុងរយៈពេល ១០ នាទី ម្តង ឬតិចជាងនេះ អាច ចំណាយ ទីតាំង និង ទំហំ រក្សា ទុក ច្រើន ជាង ធម្មតា ដូច្នេះ លោកអ្នក អាច កំណត់ ឲ្យ វា រក្សាទុក រាល់ ប៉ុន្មាន ម៉ោង ម្តង ជំនួសឲ្យ ប១០ នាទី ម្តង វិញ ។ រាល់ ដំណើរការ រក្សាទុក លោកអ្នក នឹងឃើញ Progress Bar បង្ហាញពី ដំណើរការ រក្សាទុក ។
៧. Purge History និង Clipboard
លោកអ្នក អាច លុប ចោល (Purge) នូវ ព័ត៌មាន ដែល ធ្លាប់ បាន ប្រើ ពីមុន ហើយ លែង ត្រូវការ ទៀត ដោយ ចូល ទៅ កាន់ Edit > Purge > All ។ វាពិត ជាមានសារៈ សំខាន់ សម្រាប់ លោកអ្នក ដែល បាន ចម្លង រូប ភាព ទំហំ ធំ (ជាប់ នឹង Clipboard) បើ យើង លែង ប្រើ វាហើយ សូម លុប វាចោល កុំឲ្យ ខាត ការ ចំណាយ របស់ RAM ។
៨. បិទ Panel Previews និង Thumbnails
សម្រាប់ Layers, Channels និង Paths លោកអ្នក គួរតែ បិទការ បង្ហាញមុន (previews) សម្រាប់ គ្រប់ Panel សូម ចូល ទៅ កាន់ Menu > Panel Options > None ។ ការបិទការបង្ហាញ មុននេះ វាអាចពិបាក ក្នុងការមើល និង ស្វែងរក Layer បន្តិចមែន តែ វានឹង មិនមាន បញ្ហា ទេ ចំពោះ លោកអ្នក ដែល ចេះរៀបចំ Layer តាមក្រុម និង កំណត់ ឈ្មោះ បាន ច្បាស់លាស់ ។ ការបិទ នេះទៀតសោធ នឹង ជួយ បង្កើន ល្បឿន Photoshop និង កាត់ បន្ថយ ការ ចំណាយ Memory ច្រើន ផងដែរ ។
ក្រោយពី បាន អនុវត្តន៍ តាម មួយចំនុចៗ រួចហើយ លោកអ្នក នឹង សង្កេតឃើញថា កម្មវិធី Photoshop លោកអ្នក នឹង ដំណើរ ការ ប្រសើរជាង មុន ដែល មិន ងាយ នឹង គាំង ពេល កំពុង ប្រើ ឬ បិទ ដោយ ស្វ័យ ប្រវត្តិ ជាដើម ។ សូម ដាក់ មតិ ឬសំណួរ ទាក់ ទង នឹង ប្រធាន បទ នេះ នៅ ក្នុង ប្រអប់ ខាងក្រោម បើ លោកអ្នក នៅ មិនទាន់ ច្បាស់ ត្រង់ ចំណុចណាមួយនោះ ។
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.