បណ្តាញកុំព្យូទ័ររបស់អង្គភាព DNC បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នេះយោង តាមប្រសាន៍លោកស្រី Debbie Wasserman Schultz។
មន្រ្តី DNC និយាយថាការហេគនេះមិនបានមានបំណងយកព័ត៌មានផ្ទាល់ខ្លួន
ឬព័ត៌មានហិរញ្ញវិត្ថុនោះទេ ប៉ុន្តែអ៊ីម៉េល និងសារក្នុង ឆាតត្រូវបានគេលួច។
យោងតាមប្រភពព័ត៌មាន Washington បានឲ្យដឹងថា ហេគឃ័រមានប្រភពមកពី
ប្រទេសរុស្សីបានកំណត់គោលដៅលើអង្គភាព DNC
ជាពិសេសលើបណ្តាញអេឡិចត្រូនិចរបស់លោកស្រី Hillary Clinton និងលោក Donald
Trump រួមជាមួយអ្នកនយោបាយផ្សេងទៀត។
ក្រុមហេគឃ័រចែកខ្លួនជាពីរក្រុមក្នុងការហេគ
ក្រោយមកក៏ផ្តាច់ខ្លួនពីបណ្តាញ។ ទិន្ន័យដែល
បែកធ្លាយត្រូវបានគេរកឃើញកាលខែកុម្ភះ។ មន្រ្តីមានសមត្ថកិច្ចនិយាយថា
ហេគឃ័រមាន ប្រភពចេញពីប្រទេសរុស្សី
ហើយពួកគេធ្វើដើម្បីស្រាវជ្រាវបន្ថែមពីគណបក្សសាធារណរដ្ឋ Donald Trump។
ហេគឃ័រទាំងនោះក៏ធ្លាប់បានជាប់ចោទពីការហេគលើម៉េលរបស់លោក
ប្រធានាធិបតីសហរដ្ឋអាមេរិចបារ៉ាក់អូបាម៉ាកាលពីឆ្នាំ ២០១៥ ផងដែរ។
បងញុមបង្កងFacebook sweet hati
ReplyDelete