File Permission setup
ការដាក់សិទ្ធិ (permission) ទៅកាន់ file ណាមួយពិតជាសំខាន់។ វាគឺជាវិធីសាស្រ្តដែលមានសុវត្ថិភាព សម្រាប់រក្សាទុកទិន្នន័យរបស់អ្នក ។ គ្រប់ file ទាំងអស់នៅក្នុង Linux មាន Attribute ដូចខាងក្រោម៖ Owner Permissions : សិទ្ធិរបស់ owner កំនត់ថាតើ owner របស់ file មានសិទ្ធិធ្វើអ្វីខ្លះ ។ Group Permissions : សិទ្ធិរបស់ group កំនត់ថាតើ user ដែលជា member របស់ group មានសិទ្ធិធ្វើអ្វីខ្លះ ។ Other (world) Permissions : សិទ្ធិសម្រាប់ user ផ្សេងទៀត កំនត់ថាតើ អាចធ្វើអ្វីបានខ្លះ ។ Permission Indicators Permission Indicators បញ្ជាក់ថា owner, group of users ឬ others មានសិទ្ធិធ្វើអ្វីខ្លះ ។ Permission Indicators មាន៣ ផ្នែកគឺ៖ 1 តួរដំបូងបញ្ជាក់ពីប្រភេទនៃ File (បើសិននៅពីមុខមានអក្សរ d វាជាប្រភេទ directory, បើមិនមានអ្វីទេ វាជា file ធម្មតា) 3 តួរអក្សរដំបូងតំណាងឲ្យសិទ្ធិរបស់ owner 3 តួរបន្ទាប់តំណាងឲ្យសិទ្ធិរបស់ group of user 3 តួរចុងក្រោយតំណាងឲ្យសិទ្ធិរបស់ everyone Permission ចែកចេញជា ៣ គឺ r Read : អ្នកអាច view contents របស់ file w Write : អ្នកអាចផ្លាស់ប្តូរ contents របស់ file x Execute : អ្នកអាច execute ឫ run file នោះបានបើសិនវាជា program ឬ script ។ឧទាហរណ៍ ក្នុងករណីនេះ file ទី១ជាប្រភេទ file, owner មានសិទ្ធិ read, write និង execute ហើយ group of user មានសិទ្ធិ read និង execute ប៉ុន្តែមិនមានសិទ្ធិ write ទេ ចំនែកឯ everyone មានសិទ្ធិ read តែមិនមានសិទ្ធិ write និង execute ទេ ។ Changing Permission ដើម្បីផ្លាស់ប្តូរ permission យើងប្រើ command chmod វិធីងាយស្រួលក្នុងការ កែប្រែ (modify) file ឫ directory គឺការប្រើសញ្ញាដូចខាងក្រោម៖ ដែលសញ្ញាទាំងនេះអាចឲ្យយើង លុប បន្ថែម កំនត់ permission ទៅកាន់ file ឫ directory ណាមួយ ។ ដើម្បី បន្ថែមសិទ្ធិទៅឲ្យ owner ( អក្សរ u តំណាងឲ្យ owner) បន្ថែមសិទ្ធិ read, write និង execute ទៅឲ្យ owner របស់ file ឈ្មោះ filenameដើម្បី បន្ថែមសិទ្ធិទៅឲ្យ group ( អក្សរ g តំណាងឲ្យ group) បន្ថែមសិទ្ធិតែ read ទៅឲ្យ group របស់ file ឈ្មោះ filename ដើម្បី បន្ថែមសិទ្ធិទៅឲ្យ other ( អក្សរ o តំណាងឲ្យ other) បន្ថែមសិទ្ធិ read និង execute ទៅឲ្យ other របស់ file ឈ្មោះ filename ការផ្លាស់ប្តូរ permission តាមរយៈ Absolute Permissions ឧទាហរណ៍
Post a Comment