អាក្លូ អាក្លូ Author
Title: Linux File Management
Author: អាក្លូ
Rating 5 of 5 Des:
គ្រប់ទិន្នន័យទាំងអស់នៅក្នុង Linux គឺស្ថិតក្នុង Files ។ គ្រប់ Files ទាំងអស់ស្ថិតនៅក្នុង Directories ។ ហើយ​ Directories ទាំងនេះគឺស្ថិតក្ន...


គ្រប់ទិន្នន័យទាំងអស់នៅក្នុង Linux គឺស្ថិតក្នុង Files ។ គ្រប់ Files ទាំងអស់ស្ថិតនៅក្នុង Directories ។ ហើយ​ Directories ទាំងនេះគឺស្ថិតក្នុងលក្ខណៈជា Tree ដូច structure ហៅថា filesystem
នៅក្នុងមេរៀននេះយើងនឹងរៀនពីការ create files, remove files, copy files,... etc

-       នៅក្នុង Linux មានប្រភេទ Files 3 ប្រភេទគឺៈ
o   Ordinary Files : ជា file ក្នុង system ដែលមាន data, text, program instructions
o   Special Files : special file ខ្លះ គឺផ្តល់លក្ខណៈពិសេសឲ្យយើងអាច access ទៅកាន់ hardware បាន ដូចជា hard drives, CD-ROM drives, modems, និង​ Ethernet adapter
o   Directories : directories គឺមានទាំង ordinary និង​ special files Directory គឺដូចគ្នាទៅនឹងពាក្យថា Folder នៅក្នុង Window Mac

 -       Listing File
ដើម្បី បង្ហាញចេញនូវ files និង directories ដែលស្ថិតនៅក្នុង current directory យើងប្រើ command ls : 
o   នេះជា sample output របស់ command ls
o   យើងប្រើ command ls -l ដើម្បីបង្ហាញពត៌មានបន្ថែមទៀត

o   ខាងក្រោមនេះជាពត៌មានលម្អិតនៃពត៌មានខាងលើ
1-    តំណាងឲ្យប្រភេទនៃ permission របស់ files
2-    តំណាងឲ្យចំនួន memory blocks ដែល files directory ចាប់យក
3-    តំណាងឲ្យ ម្ចាស់(Owner) របស់ file (អ្នកដែលបង្កើត file)
4-    តំណាងឲ្យ Group នៃ Owner
5-    តំណាងឲ្យទំហំរបស់ file គិតជា bytes
6-    តំណាងឲ្យថ្ងៃខែនិងម៉ោងដែល file​ នេះត្រូវបានបង្កើត ឫត្រូវបានកែប្រែចុងក្រោយបំផុត
7-    តំណាងឲ្យឈ្មោះ file ឬឈ្មោះ directory

-       Meta Characters
Meta characters គឺមានន័យពិសេសនៅក្នុង Linux ។ ឧទាហរណ៍ * និង​ ?
o   ការប្រើប្រាស់ *
យើងចង់បង្ហាញ files ទាំងទ្បាយណាដែលបញ្ចប់ដោយ .doc
យើងចង់បង្ហាញនូវ files ណាដែលផ្តើមដោយអក្សរ ch
-       Hidden Files
នៅក្នុង Linux, File ដែលត្រូវបាន hidden គឺមានសញ្ញាចុច(dot) នៅពីមុខ ។ ជាធម្មតា file ទាំងនេះគេប្រើសម្រាប់រក្សាទុកនូវ configuration information
o   ដើម្បីបង្ហាញនូវ hidden files យើងប្រើ command ls -a
o   សញ្ញាដត(.) តំណាងឲ្យ directory ដែលកំពុងឈរនៅ (current directory)
o   សញ្ញាដត(..) តំណាងឲ្យ parent directory

-       Creating Files
o   ដើម្បីបង្កើត file បានយើងប្រើ vi editor
o   យើងប្រើ​ command vi រួចហើយដាក់ឈ្មោះ file
o   បន្ទាប់មកចុច enter រួចហើយវានឹងបើក editor mode ហើយ​យើងត្រូវចុចអក្សរ i ដើម្បីចូលទៅក្នុង editor mode ដើម្បីសរសេរនូវ contents នៃ file របស់អ្នក ។
o   នៅពេលសរសេររួចរាល់ហើយ ត្រូវចុច​ Esc key ដើម្បីចាកចេញពី editor mode
o   បន្ទាប់មកទៀតចុច shift+ZZ ដើម្បី save និងចាកចេញពី file ដែលបានបង្កើតរួច ។

-       Editing Files
o   ដើម្បីកែប្រែ file ដែលមានស្រាប់យើងប្រើនូវ vi editor ដើម្បីកែប្រែ ។
o   ចំនែកដំណើរការនៃការកែប្រែនិងបង្កើតគឺមានលក្ខណៈដូចគ្នា ។
-       Display contents of files
o   ដើម្បីបង្ហាញ Contents របស់ file យើងប្រើ cat command
o   យើងអាចបង្ហាញ line number បានដោយប្រើ​ -b option

-       Counting words in files
o   ដើម្បីរាប់ចំនួន lines, ចំនួន​ works, និង characters ដែលមាននៅក្នុង file យើងប្រើ command wc
§  ជួរឈរដំបូងតំណាងឲ្យ ចំនួន lines នៅក្នុង​ file
§  ជួរឈរទី២ តំណាងឲ្យ ចំនួន words ក្នុង file
§  ជួរឈរទី៣ តំណាងឲ្យ ចំនួន bytes សរុបរបស់ file
§  ជួរឈរទី៤ តំណាងឲ្យ ឈ្មោះ file
o   យើងក៏អាច count ច្រើន files ក្នុងពេលតែមួយបានដែរ
-       Copying files
o   ដើម្បី copy file បានយើងប្រើ command cp
o   Source_file ជាឈ្មោះ file ដែលត្រូវ copy
o   Destination_file ជាឈ្មោះ file ថ្មីនៃ file ដែលបាន copy នោះ ។
ឧទាហរណ៍
-       Renaming files
o   ដើម្បីប្តូរឈ្មោះ file យើងប្រើ command mv
§  old_name ជាឈ្មោះចាស់របស់ file
§  new_name ជាឈ្មោះថ្មីរបស់ file
-       Deleting files
o   ដើម្បីលុប file ចេញ យើងប្រើ command rm
§  Filename ជាឈ្មោះ file ដែលត្រូវលុបចេញ ។ 
o   យើងក៏អាចលុប file ច្រើនក្នុងពេលតែមួយបានដែរ ដោយប្រើដូចខាងក្រោមៈ

About Author

Advertisement

Post a Comment

 
Top