របៀបពិនិត្យ មើលកុំព្យូទ័រ មានអ្នកលួចប្រើ?
មនុស្ស ម្នាក់ ៗ តែងតែ ត្រូវ ការ ភាពឯកជន ឬ privacy ផ្ទាល់ ខ្លួន មិន ថា ជា អ្នក រៀន IT ឬ មុខ វិជ្ជា ផ្សេង ៗ នោះ ទេ។ ជាមួយ គ្នា នេះ computer របស់ លោកអ្នក អាច នឹង ត្រូវ មិត្ត រួម បន្ទប់ ឬ បង ប្អូន លួច យក ទៅ ប្រើប្រាស់ ដោយ មិន មាន ការ អនុញ្ញាត ដែល ថ្ងៃ នេះ សំបុក អាយធី នឹង បង្ហាញ នូវ គន្លឹះ ងាយៗ ខ្លី ៗ ក្នុង ការ តាម ដាន ថាតើ computer របស់អ្នក មាន អ្នក លួច យក ប្រើ ឬ យ៉ាង ណា ដូច ត ទៅ៖
សម្រាប់ លោកអ្នក ដែល ប្រើប្រាស់ Mac OS Xសម្រាប់ លោក អ្នក ដែល ប្រើប្រាស់ Mac OS X លោកអ្នក នឹង ត្រូវ ប្រើប្រាស់ Console ពី ក្នុង Applications > Utilities ឬ ដោយ ចុច Spotlight និង វាយ បញ្ចូល ពាក្យ ថា Console ។
បន្ទាប់ មក ទៀត សូម វាយ បញ្ចូល ពាក្យ ថា Wake reason នៅត្រង់ កន្លែង ស្វែងរក នោះ លោកអ្នក នឹង ទទួល បាន ព័ត៌មាន ដែលម៉ាស៊ីន ត្រូវ បាន បើក ដំណើរការ ជាក់ ជា មិន ខាន ។
សម្រាប់ លោកអ្នក ដែល ប្រើប្រាស់ Windows
ជា ដំបូង សូម ចុច គ្រាប់ ចុច Win នៅ លើ ក្ដារចុច និង វាយ បញ្ចូល ពាក្យ ថា Event និង ជ្រើស យក View event logs ដែល ស្ថិត នៅ ខាង ឆ្វេង នោះ ។
បន្ទាប់ មក សូម ចុច សញ្ញា ព្រួញ ខាង មុខ Windows Logs ឬ ធ្វើ ការ Double-click ក៏ បាន ។
ពេល នោះ លោកអ្នក នឹង ឃើញ មាន ផ្ទាំង Filter Current Log បង្ហាញ ឡើង មក។ នៅ ត្រង់ Event Sources សូម ធីក យក Power-Troubleshooter និង ចុច OK ។
លោកអ្នក នឹង ទទួល បាន ព័ត៌មាន ដែលម៉ាស៊ីន ត្រូវ បាន បើក ដំណើរការ នៅ ក្នុង ផ្ទាំង Event Viewer ផ្នែក កណ្ដាល។ ពេល នេះ លោកអ្នក អាច កំណត់ សម្គាល់ បាន ហើយ ថា តើ មាន អ្នក លួច ចូល មក ប្រើប្រាស់ ម៉ាស៊ីន កុំព្យូទ័រ របស់ លោកអ្នក ឬ ទេ។
ដើម្បី ជា ជំនួយ បន្ថែម នោះ លោកអ្នក គប្បី ចូល ទៅ មើល ក្នុង Recent Documents ឬ ក៏ browser history ជាដើម ដែល អាច នឹង ជា គន្លឹះ តាម ដាន បន្ថែមទៀត ផង ដែរ។
ប្រភពដើមៈ itcambo.com
Post a Comment