១. Log Out ពីទូរសព្ទណាដែលអ្នកមិនប្រើប្រាស់ក្នុងករណីដែលបានខ្ចីទូរសព្ទរបស់នរណាដើម្បី Login ចូលគណនី Facebook រួចហើយភ្លេច Log Out ចេញវិញ អ្នកអាច Log Out បានតាមរយៈទូរសព្ទដៃរបស់អ្នក ដោយចូលទៅកាន់ Active Session តាមរយៈ Settings កម្មវិធី Facebook។ បន្ទាប់មកចុចសញ្ញា “X” លើ Session ណាមួយដែលអ្នកមិនស្គាល់។
Login Approvals ប្រៀបដូចជាស្រទាប់ការពារមួយជាន់ទៀតពីលើលេខសម្ងាត់របស់អ្នក ដែលវាផ្ដល់ជូនសុវត្ថិភាពខ្ពស់។ ក្រោយដំណើរការវារួច Facebook នឹងតម្រូវឲ្យអ្នកបញ្ចូលលេខកូដមួយតង់ទៀតរៀងរាល់ពេល Login ចូល Facebook ដោយលេខកូដនឹងផ្ញើទៅកាន់លេខទូរសព្ទអ្នកដោយស្វ័យប្រវត្តិ។ ដើម្បីដំណើរការចូលតាមរយៈ Security Settings រួចចាប់ផ្ដើមកំណត់តាមដំណាក់កាល។
Post a Comment