- បិទប៊ូតុង WPS (WiFi Protected Setup)
- កំណត់លេខសម្ងាត់ឲ្យបានខ្លាំងលើ Router WiFi
- ការប្តូរឈ្មោះ SSID
- កាត់បន្ថយ ចំងាយក្នុងការចែករំលែក Signal WiFi
- លុប ឬ Block Mac Address ឧបករណ៍ដែលព្យាយាមតភ្ជាប់
បិទការចែករំលែកប៊ូតុង WPS – Disable
មុខងារ WPS ភាគច្រើនមាននៅលើ Router WiFi សឹងតែទាំងអស់ ដែលលោកអ្នកអាចបិទ ឬបើកប្រើ បានតាមតម្រូវការ ។ បើលោកអ្នកគ្មានតម្រូវការក្នុងការចែករំលែក WiFi បន្តទេ សូមបិទមុខងារ WPS នេះ ដោយអាចចុចលើ Router ឬបញ្ជាតាម Web Interface ។ ដើម្បីអាចបិទបាន សូមចូលទៅកាន់ Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 ហើយវាយ Username: admin និង Password: admin បើលោកអ្នកមិនធ្លាប់ដូរនោះទេ ។
បន្ទាប់មក សូមពិនិត្យមើលថាតើ លោកអ្នកបានបិទហើយ ឬនៅ?
WPS Status នឹងបង្ហាញថា Enabled (បានបើក) សូមចុចលើ Disable WPS ដើម្បីបិទការចែករំលែក ។ ប៉ុន្តែ ប្រសិនបើ លោកអ្នកចង់ចែករំលែក WPS ដើម្បីបង្កើនដែនសេវា WiFi ឲ្យបានខ្លាំង សូមអនុវត្តន៍ទៅជំហានបន្ទាប់ កំណត់លេខសម្ងាត់ ឲ្យបានខ្លាំង
មុខងារ WPS ភាគច្រើនមាននៅលើ Router WiFi សឹងតែទាំងអស់ ដែលលោកអ្នកអាចបិទ ឬបើកប្រើ បានតាមតម្រូវការ ។ បើលោកអ្នកគ្មានតម្រូវការក្នុងការចែករំលែក WiFi បន្តទេ សូមបិទមុខងារ WPS នេះ ដោយអាចចុចលើ Router ឬបញ្ជាតាម Web Interface ។ ដើម្បីអាចបិទបាន សូមចូលទៅកាន់ Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 ហើយវាយ Username: admin និង Password: admin បើលោកអ្នកមិនធ្លាប់ដូរនោះទេ ។
មិនថាតែ WiFi Router ទេដែលត្រូវការលេខសម្ងាត់ខ្លាំង សូម្បីតែគណនី Facebook ឬ Email របស់លោកអ្នក ក៏ត្រូវការការកំណត់ច្បាស់លាស់ ផងដែរ ។ការប្រើប្រាស់លេខសម្ងាត់ដូចជា 12345678, iLoveyou, Sok88888, ជាដើម ។ល។ មិនគួរយកទៅប្រើប្រាស់ គ្រប់គណនី ឬអ្វីក៏ដោយ ព្រោះលេខសម្ងាត់ ជាលេខដែល មិនងាយក្នងការទាយ ឬស្មានដឹងបាន ។ ដើម្បីប្តូរលេខសម្ងាត់ សូមចូលទៅកាន់ Web Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 (ដូចចំណុចខាងលើដែរ) និងកំណត់លេខសម្ងាត់ ដែលលោកអ្នកអាច Generate បានដោយចុច ទីនេះ ។
ប្តូរឈ្មោះ SSID ឬ ឈ្មោះ Network Wirelessនៅពេលភ្ជាប់ដំបូងៗ លោកអ្នកនឹងទទួលបានឈ្មោះដើមមួយ ដែលអាចជាឈ្មោះឧបករណ៍ ដូចជា TP-Link_841, Linksys ជាដើម តែលោកអ្នកអាចប្តូរឈ្មោះបានដោយអាចដាក់ថា c:\virus.exe, virus.bat ដើម្បីអាចបន្លាចចោរលួច កុំឲ្យហ៊ានក្នុងការលួចប្រើប្រយ័ត្នឆ្លងរោគ ។
រាល់ឧបករណ៍អេឡិចត្រូនិច ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ ឬ Tablet នានាសុទ្ធតែមាន MAC Address ដើម្បីសម្គាល់អត្តសញ្ញាណឧបករណ៍នីមួយៗ ។ លោកអ្នកអាចដាក់បញ្ចូលតែឧបករណ៍ដែល លោកអ្នកអាចតភ្ជាប់ប្រើបានចូលទៅបានហើយ ក្រៅពី MAC Address ដែលបានបញ្ចូល ចោរលួច WiFi គ្មានសិទ្ធិអាចចូលប្រើបានទេ ។ នៅមានតិចនិច ដែល Hacker អាចលួចចូលបានទោះគេគ្មាន MAC Address ក៏ចូលបានដែរ តែដរាបណាគេបានដឹង MAC Address ណាមួយរបស់អ្នក ។ ដើម្បីអាចបញ្ចូល MAC Address ចូលក្នុង Router WiFi លោកអ្នក សូមចូលទៅកាន់ Web Browser ហើយវាយ IP ដូចខាងលើ ។
សូមចូលទៅកាន់ Wireless –>Wireless MAC Filtering ហើយចុច Enable ដើម្បីឲ្យ Router លោកអ្នកអាចច្រោះ Mac Address ដែលអាចឲ្យចូលភ្ជាប់បាន ឬមិនបាន ។
ចង់រកមុខអ្នកលួចប្រើទេ?
មិនពិបាកទេ នៅពេលគេបានភ្ជាប់មកកាន់ Network របស់លោកអ្នកហើយ លោកអ្នកអាចរកមើលតាម Router Settings ដោយចូលទៅ IP ខាងលើ ហើយចូលទៅកាន់ IP & Mac Binding => ARP List ដូចរូបខាងក្រោម ។
លោកអ្នកនឹងឃើញ MAC Address ដែលបានភ្ជាប់មកកាន់ Network របស់លោកអ្នក ។ ដល់ចំណុចនេះ ដល់ ពេល គ្រោះថ្នាក់សម្រាប់អ្នកលួចប្រើវិញម្តង ព្រោះនៅពេលនរណាម្នាក់ដឹង MAC Address លោកអ្នកនោះគេ នឹងអាចបញ្ជាកុំព្យូទ័រអ្នក ឬលួចឯកសារ ។
Post a Comment