ភាពល្បីល្បាញក្នុងការប្រើប្រាស់បណ្តាញសង្គមរីករាលដាលដល់ទៅជាង
1.35 រយលាននាក់លើ Facebook និងកាន់តែពិសេសលើបណ្តាញ Twitter មានប្រមាណ 184
លាននាក់។ ព័ត៌មានត្រូវបានបង្ហោះចែកចាយជាប្រចាំថ្ងៃ
ដែលជាឧ័កាសផងដែរសម្រាប់ជនបន្លំទិន្ន័យ
និងវាយប្រហារលើបណ្តាញក្នុងការហេគលួចទិន្ន័យរបស់អ្នក។
ដូចនេះអ្នកត្រូវចេះពីរបៀបការពារខ្លួនពីជនបោកបន្លំទាំងនោះដោយខ្លួនឯងដោយមិនចាំបាច់ចេះ
IT ខ្លាំងបាន។
អ្នកអាចធ្វើបានវិធីបឋមងាយៗដូចខាងក្រោម៖
-
ប្រើ Software ចំចាត់មេរោគលើកុំព្យូទ័រ ឬទូរស័ព្ទដូចជា៖ anti-virus, anti-malware and anti-spyware
-
ប្រើលេខសំងាត់លាយគ្នាដែលស្មុគស្មាញ និងកុំប្រើ Password ដូចគ្នា
-
កុំតម្លើងកម្មវិធីទី 3 ដែលគេហៅថា third party application លើបណ្តាញសង្គមដោយកត្តាសុវត្ថិភាពមានតិច និងអាចជាការបោកបន្លំ
-
កុំបើក Mail ឬ Link ផ្ញើរមកពីមនុស្សចំឡែក ឬពីសាច់ញាតិ (មុននឹងបើកត្រូវខលសួរសាច់ញាតិសិន។
-
កុំចែកចាយព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនលើបណ្តាញសង្គម
-
ត្រួតពិនិត្យមើល url ខាងចុងកន្ទុយវ៉ិបសាយដើម្បីឲ្យដឹងថាពិត ឬបោកប្រាស់
អត្ថបទ៖ សុវត្ថិភាព
សម្រួល៖លក្ខិណា
Post a Comment