ប្រទេសសាំងហ្គាពួ
នឹងផ្តាច់ប្រព័ន្ធអ៊ិនធើណេតលើកុំព្យូទ័ររបស់មន្រ្តីរដ្ឋាភិបាល
គោលបំណងដើម្បីរក្សាទិន្ន័យរបស់រដ្ឋាភិបាលក្រោយពីមានការវាយប្រហារដ៏ស្មុគស្មាញពីហេគឃ័រ
។
ការកាត់ផ្តាច់នឹងធ្វើឡើងនៅឆ្នាំក្រោយ ខែឧសភា
ហើយវានឹងបង្ករឲ្យប៉ះពាល់ ដល់កុំព្យូទ័រជាង 100,000 គ្រឿង
ដែលប្រើប្រាស់បម្រើសេវាសារធារណៈក្នុងរដ្ឋ នេះយោងតាមការដកស្រង់
ប្រសាសន៍របស់រដ្ឋាភិបាល Lee Hsien Loong កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន
ដោយកាសែត Business Times ។
លោក Lee ដោយខ្លួនគាត់ជាអ្នកញៀនប្រើប្រាស់
Facebook បានថ្លែងថា ការធ្វើបែបនេះ ដំណើរការងារនឹងយឺតយ៉ាវ
ប៉ុន្តែយើងត្រូវការពារ ដោយសាររដ្ឋាភិបាលបានក្លាយជាគោលដៅ
វាយប្រហារដ៏ស្មុគស្មាញពីសំណាក់ហេគឃ័រក្នុងឆ្នាំនេះ។
ក្នុងគោលបំណងការពារសុវត្ថិភាព និងរក្សាសន្តិសុខបណ្តាញ
និងសុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងរាល់ទិន្ន័យទាំងអស់ ការធ្វើបែប
នេះគឺជារឿងចាំបាច់។ រយៈពេលប៉ុន្មានឆ្នាំមកនេះ
ប្រទេសសាំងហ្គាពួរបានប្រឈមនឹងបញ្ហាប្រឆាំងនឹងបទឧក្រិដ វាយប្រហារលើបណ្តាញ
ក្នុងនោះមានទាំងការវាយប្រហារដើម្បីលួចយកទិន្ន័យអតិថិជនពី ធនាគារ Standard
Chartered Bank និងការហេគលើវ៉ិបសាយផ្លូវការរបស់លោក Leeផងដែរ។
ការប្រើប្រាស់អ៊ិនធើណេតលើស្មាតហ្វូនផ្ទាល់របស់បុគ្គលិកនឹងត្រូវបានអនុញ្ញាតខណៈពេល
ដែលមានការកាត់ផ្តាច់សេវាអ៊ិនធើណេត។ លោក Lee បានបញ្ជាក់ថា
វានឹងបង្ករឲ្យមានសុវត្ថិ ភាព និងមានសន្តិសុខ ក្នុងការធ្វើរឿងដ៏ចាំបាច់។
Post a Comment