៨.១. វិធីសាស្ត្រក្នុងការស្រាវជ្រាវ
នៅក្នុងការសិក្សា ស្រាវជ្រាវផ្នែកដែលសំខាន់បំផុតគឺ ការស្វែងរកឯកសារនៅក្នុង googleដែលជាsearch engineដែលពេញនិយមជាងគេ និងសំបូរទៅដោយបណ្តុំឯកសារសំរាប់ការស្រាវជ្រាវ។
មុននឹងធ្វើការ searchយើងត្រូវដឹងថា តើយើងចង់រកអ្វី? ពីព្រោះវាអាចជា web, image, map, news,.... ដើម្បីស្វែងរកនូវទិន្នន័យដែលមានប្រសិទ្ធភាព។
៨.១.១ Web search
Web search គឺជាការ searchនូវcontentផ្សេងៗ ដែលលទ្ធផលនៃការ searchនេះត្រូវបានsearch engineធ្វើការsearch តាមពាក្យគន្លឹះចូលទៅកាន់ Web site( url )។
មានរបៀបជាច្រើនក្នុងការ search google webដូចជា៖
a) ចូលទៅកាន់ url ផ្ទាល់ ឬវាយនៅក្នុងប្រអប់ search ឬវាយnetwork address(បើស្គាល់network addressរបស់website និងអនុញ្ញាត្តិឲ្យប្រើប្រាស់)
ឧ. url: www.facebook.com ឬ facebook.com
យើងក៏អាចប្រើប្រាស់នូវពាក្យគន្លឹះមួយចំនួនក្នុងការស្វែងរកទៅតាមប្រភេទដូចជា៖
Site/ Link : ប្រើសំរាប់ទៅកាន់ Web site ដែលការបញ្ជូលមានលក្ខណៈជាurl
Info : សំរាប់បង្ហញនូវcontents របស់ Web siteមួយ។
ឧ. Link: facebook.com
យើងក៏អាច search តាមរយៈnetwork addressបានដែរ
ឧ. សំរាប់website: about.com មានnetwork address: 207.241.148.80 ដោយគ្រាន់តែវាយបញ្ជូលនៅលើ address bar ។
b) ប្រើប្រាស់ពាក្យតាមតម្រូវការ ដោយគ្រាន់តែវាយបញ្ជូលនូវពាក្យដែលពាក់ព័ន្ធ(អាចជា ឃ្លា ឬប្រយោគ
)
ឧ. យើងចង់រកមេរៀនទាក់ទងនឹងមេរៀនjava
=>lesson + java = java lesson
c) បើចង់បញ្ជាក់ ឬបន្ថែមទិន្នន័យ ដោយគ្រាន់ប្រើសញ្ញា ដើម្បីកំណត់ភាពជាក់លាក់ឲ្យវា
ឧ. java lesson tutorials
d) បើសិនស្វែងរកនូវពាក្យដូច ឬន័យដូច ត្រូវប្រើសញ្ញា ~
ឧ. java lesson ~tutorials
e) ប្រើ OR ដើម្បីបង្ហាញលទ្ធផលនៃការsearchពាក្យគន្លឹះចាប់ពី១ឡើងទៅ
ឧ. java lesson OR tutorials មានន័យថាបង្ហាញ java lessonក៏បាន java tutorialsក៏បាន
f) យើងក៏អាចsearchនូវនិយមន័យ និងពាក្យគន្លឹះនៃមុខវិជ្ជានីមួយៗដែរ
ឧ. Definition of information technology
g) ប្រើសញ្ញា * ដើម្បីបញ្ជាក់ថាមានពាក្យអ្វីខ្លះនៅក្នុងប្រយោគ
ឧ. java lesson * tutorials
h) ... ដើម្បីរកតម្លៃដែលស្ថិតនៅចន្លោះ
ឧ. washing machine $100...$1000
i) Calculator: យើងក៏អាចគណនានូវប្រមាណវិធីនៅលើgoogle ផងដែរ ដោយគ្រាន់តែវាយបញ្ចូលនូវ:
អង្គប្រមាណ ប្រមាណវិធី អង្គប្រមាណ រួចចុចលើbutton searchជាការស្រេច។
ឧ. 5 * 4
ដែល 5, 4 ជាអង្គប្រមាណ និង * ជាប្រមាណវិធី
៨.១.២ Image search
Image search គឺជាការ searchនូវរូបភាពដោយអាស្រ័យលើអ្នក search។
ឧ. សុក ចង់រកនូវរូបមនុស្សយន្តសំរាប់ជាគំរូក្នុការគូរគំនូរ ដូច្នេះសុកត្រូវវាយពាក្យrobot រួចចុច Button search បន្ទាប់មកចុចលើimage link នោះរូបនឹងធ្វើការloadមកជាបន្តបន្ទាប់។
៨.១.៣ Video search: គឺជាការ searchនូវvideoដោយអាស្រ័យលើអ្នក search ឬក៏អាចចូលទៅកាន់link popular web siteដោយផ្ទាល់ក៏បាន។
ឧ. ការស្វែងរករឿង អាបពាក់មួកសុវត្ថិភាព
៨.១.៤ News search: គឺជាការ searchនូវឈ្មោះពត៌មាន ឬក៏អាចចូលទៅកាន់link web siteដោយផ្ទាល់ក៏បានដូចជា www.news.sabay.com.kh, www.khmerload.com, www.phnompenhpost.com ជាដើម។
៨.២ Tips to get offline pages
ដើម្បីទាញយក web page មកប្រើប្រាស់នៅពេលពុំមានការតភ្ជាប់ internet ត្រូវធ្វើតាមរបៀបដូចខាងក្រោម៖
៨.២.១ ទាញជាលក្ខណៈ web page
របៀបទាញយក៖
- Menu --> save page ( as )
- ចុច Mouse ស្តាំលើ web page --> save page ( as )
- Ctrl + s (save shortcut)
៨.២.២ ទាញយកជា pdf
- Menu --> print --> print
- Ctrl + p --> print (shortcut)
Important web site
+ IT website
- http://www.w3schools.com
- http://www.khmeracademy.org
- http://www.codeproject.com
- http://www.msdn.microsoft.com
- http://www.oracle.com
- http://www.javatpoint.com
- http://www.tutorialspoint.com/
- https://www.youtube.com/
+ Government website
- ក្រសួងអប់រំ យុវជន និងកីឡា: http://www.moeys.gov.kh
- ក្រសួងពត៌មាន: http://www.information.gov.kh
- ក្រសួងរុក្ខាប្រមាញ់ និងនេសាទ: http://www. maff.gov.kh
- ក្រសួងទេសចរណ៍: http://www. maff.gov.kh
- ......
+ News
- http://kohsantepheapdaily.com.kh/
- http://www.camnews.org/
- http://www.dap-news.com/
- http://www.voacambodia.com/
- http://www.cen.com.kh/
- http://www.cambodia.org/
- http://news.sabay.com.kh/
- http://www.phnompenhpost.com/
- .......
Post a Comment