អាក្លូ អាក្លូ Author
Title: ការបង្កើតគណនីលើ smart mobile
Author: អាក្លូ
Rating 5 of 5 Des:
៣.១  ការបង្កើត Apple ID Apple ID ជាឈ្មោះរបស់អ្នកសំរាប់អ្វីគ្រប់យ៉ាងដែលអ្នកធ្វើជាមួយ Apple ។ តាមរយៈ Apple ID អ្នកអាចប្រើ iTunes Store ទិញទ...
៣.១  ការបង្កើត Apple ID
Apple ID ជាឈ្មោះរបស់អ្នកសំរាប់អ្វីគ្រប់យ៉ាងដែលអ្នកធ្វើជាមួយ Apple ។ តាមរយៈ Apple ID អ្នកអាចប្រើ iTunes Store ទិញទំនិញពី Apple Online Store ចូលទៅប្រើប្រាស់ Website ដែល Support Apple និង មានលក្ខណៈពិសេសផ្សេងទៀត ។

របៀបបង្កើត Apple ID៖
ជំហានទី១៖ ចូលទៅកាន់ www.appleid.apple.com  ចុចលើប៊ូតុង Create Apple ID


ជំហានទី២៖ បំពេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ។ សូមមើលរូបខាងក្រោម



ពិពណ៌នា
១. បញ្ចូលឈ្មោះរបស់អ្នក
២. បញ្ចូល Middle name (មិនចាំបាច់បញ្ចូលក៏បាន)
៣. បញ្ចូលនាមត្រកូលរបស់អ្នក
៤. បញ្ចូល Email ដែលអ្នកកំពុងប្រើប្រាស់រាល់ថ្ងៃ (Apple តំរូវឲ្យអ្នកមានអ៊ីមែល ទើបអាចបង្កើត Apple ID បាន)
៥. បញ្ចូលពាក្យសំងាត់(Password)
៦. វាយបញ្ចូលពាក្យសំងាត់(Password) ដែលអ្នកបានបញ្ចូលឡើងវិញម្តងទៀត
៧. ជ្រើសរើស Security Questions ហើយឆ្លើយនូវសំនួរដែលអ្នកបានជ្រើសរើស
៨. បញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់អ្នក
៩. ជ្រើសរើសប្រទេស
១០. បញ្ចូលអាស័យដ្ឋាន
១១. បញ្ចូលទីក្រុងដែលអ្នករស់នៅ
១២. ជ្រើសរើសភាសា
ជំហានទី៣៖ វាយបញ្ចូលអក្សរដែលមាននៅក្នុងរូបភាព  បន្ទាប់មកសូមចុចលើប៊ូតុង Create Apple ID


ជំហានទី៤៖ បន្ទាប់ពីចុចលើ Create Apple Id ប្រសិនការបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនកំហុសទេ នោះអ្នកឃើញផ្ទាំងដូចខាងក្រោម មានន័យថាបានបង្កើត Apple Id ដោយជោគជ័យ។


ជំហានទី៥៖ Apple តំរូវឲ្យអ្នកបញ្ជាក់(Verify ) អ៊ីមែលដែលអ្នកបានយកមកចុះឈ្មោះបង្កើត Apple ID ថាជាអ៊ីមែលរបស់អ្នកពិតប្រាកដឬអត់ ដូច្នេះអ្នកត្រូវចូលទៅកាន់អ៊ីមែលរបស់អ្នក ហើយបើកអ៊ីមែលដែល Apple បានផ្ញើរឲ្យ  បន្ទាប់មកសូមចុចលើ Verify Now


ជំហានទី៦៖ បញ្ចូល Apple Id ហើយនិង Password ដើម្បីបញ្ជាក់អ៊ីមែលរបស់អ្នក ចុចលើប៊ូតុង Verify Address សូមមើលរូបខាងក្រោម៖


ជំហានទី៧៖ បន្ទាប់ពីអ្នកចុចលើប៊ូតុង Verify Address អ្នកនឹងឃើញផ្ទាំងមួយដូចរូបខាងក្រោម៖


៣.២. របៀប Sign In ដើម្បីទាញកម្មវិធី លើប្រព័ន្ធប្រតិបត្តិការ Android
Play Store ប្រៀបបានជាហាងទំនិញមួយ ដែលទំនិញនោះសំដៅលើ Application ឬ Game មានទាំងឥតគិតថ្លៃ និងគិតថ្លៃ។ ដើម្បីទាញកម្មវិធី ឬហ្គេមលើទូរស័ព្ទដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android។
១. ទូរស័ព្ទដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android
២. ត្រូវមាន email ប្រភេទ Gmail
៣. ទូរស័ព្ទត្រូវភ្ជាប់ Internet

ជំហានទី១៖ ចុចលើ Menu រួចជ្រើសយក Settings។ ក្រោយមក ចុចលើ Add account។


ជំហានទី២៖ ក្រោយមកចុច Google ដើម្បី Sign In ចូល email របស់យើង។ បន្ទាប់មកចុចលើ Existing។


ជំហានទី៣៖ បញ្ចូល email ដែលជាប្រភេទ Gmail និង លេខសំងាត់ រួចចុច Done។ បន្ទាប់មកទៀត ចុចលើ OK។


ជំហានទី៤៖ ក្រោយមក យើងរងចាំប្រហែល ២ នាទីសម្រាប់ការ Sign In។ បន្ទាប់មកទៀត ចុចលើ SKIP ព្រោះមុខងារនេះមិនទាន់ អាចដំណើរការបានក្នុងប្រទេសកម្ពុជាទេ។
 

ជំហានទី៥៖ ចុចលើបន្ត។ បន្ទាប់មកទៀត យើងនឹងឃើញមាន Google ក្នុងបញ្ជី Account។


ជំហានទី៦៖ ដើម្បីទាញយក Application ឬ Game គួរទាញយកពី Play Store។ បន្ទាប់មក បើក Play Store។


៣.៣. ដើម្បីទាញយកកម្មវិធីពី IOS App Store
App Store ជាទីកន្លែងសម្រាប់ផ្ទុកនូវកម្មវិធីឬហ្គេម ជាច្រើនដែលមានទាំងឥតគិតថ្លៃ និងគិតថ្លៃ។
១. ត្រូវមានឧបករណ៍ដែលដំណើរការប្រព័ន្ទប្រតិបត្តិការ IOS (ជំនាន់ណាក៏បាន)
២. ត្រូវមាន Apple ID
៣. ត្រូវមាន Internet Connection

ជំហានទីមួយ៖ បើកដំណើរការកម្មវិធី App Store។ ត្រង់ទំព័រ Features បង្ហាញ់នូវមុខមួយចំនួន ដូចជា កម្មវិធីថ្មីៗ ហ្គេមថ្មីៗ ជាដើម។
ត្រង់ទំព័រ Top Charts បង្ហាញពីកម្មវិធី ឬក៏ហ្គេមដែលទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ផ្សេងៗ។ ផ្នែកខាងលើសម្រាប់បង្ហាញ់តែកម្មវីធីដែលឥតគិតថ្លៃ។

ជំហានទីពីរ៖ ត្រង់ទំព័រ Search សម្រាប់អោយយើងធ្វើការស្វែងរកកម្មវីធីផ្សេងៗ។ ចុចត្រង់ Get ដើម្បីទាញយកនិងដំឡើង។ ក្រោយមកយើងត្រូវការបញ្ចូលនូវ Apple ID ដើម្បីទាញយកបាន ដោយចុចលើ Use Existing Apple ID។ បន្ទាប់មកយើងត្រូវបញ្ចូល អ៊ីមែល ឬឈ្មោះ និងលេខសំងាត់ រួចចុច OK។

About Author

Advertisement

Post a Comment

 
Top