ការយល់ដឹងពីដំណើរដើមទងទំរង់នែបណ្តាញជីវសាស្រ្តដូចជាខួក្បាលមនុស្ស
បណ្តាញប្រសាទ អាចងាយស្រួលក្នុងការបង្កើតភាពសាំញាំ
ភាពវៃឆ្លាតនៃខួក្បាលបច្ចេកវិទ្យា ក្នុងវិស័យខួក្បាលសិប្បនិមិត្ត
និងមនុស្សយន្ត នេះយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។
កិច្ចការដ៏ធំ
លើបណ្តាញជិវសាស្រ្តជាច្រើនត្រូវបានគេរកឃើញពីប្រព័ន្ធលំដាប់លំដោយ ដូចជាហ្សែន
ប្រូតេអ៊ីន បណ្តាញរំលាយអារហារ។ នេះមានន័យថា គេអាចបំបែកវាឲ្យតូចទៅៗ
រហូតដល់ឯកតាតូចបំផុត។
ការសិក្សាបំបែកពីឋានានុក្រមរបស់ប្រព័ន្ធជីវសាស្ត្រជាជំហាន
លំអិតច្បាស់លាស់មួយក្នុងការស្រាវជ្រាវ។
ជំហានបន្ទាប់នឹងមានការច្របាច់បញ្ចូលចំណេះ ដឹងទ្រង់ទ្រាយធំ
និងកំណត់បណ្តាញលំដាប់លំដោយ ក្នុងគោលបំណងផលិតខួក្បាល សិប្បនិមិត្តដ៏ឆ្លាតវៃ
និងបង្កើនការយល់ដឹងលើបដិវត្តនៃភាពឆ្លាតវៃរបស់សត្វ រួមទាំងមនុស្ស ផងដែរ
នេះយោងតាម ប្រសាសន៍របស់ដៃគូរនិពន្ធរបស់លោក Joost Huizinga។
យោងតាមមតិអ្នកវិភាគបានឲ្យដឹងថា
នៅថ្ងៃខាងមុខមិនយូរទៀតទេ គេនឹងអាចផលិតបាន
ខួរក្បាលសិប្បនិមិត្តដែលពោរពេញដោយព័ត៌មាន ហើយកាន់តែពិសេសចង្កោមផលិត
ខួរក្បាលសិប្បនិមិត្តមានរចនាសម្ព័ន្ធដូចបេះបិតនឹងរចនាសម្ព័ន្ធខួរក្បាលមនុស្សទូរទៅ។
ម៉្យាងទៀត ក្នុងវិស័យផលិតមនុស្សយន្តនឹងឈានដលលំដាប់កំពូល ហើយវានឹងមិនមែនមាន
តែក្នុងរឿងវិទ្យាសាស្ត្រទៀតនោះទេ ពិភពមនុស្សយន្តនឹងកើតមានឡើងយ៉ាងសម្បូរបែប
ជាពិសេសមនុស្សយន្តទាំងនោះត្រូវបានបង្កប់ដោយឈីបគ្រប់ប្រភេទដើម្បីអាចទទួល
និងផ្តល់ នូវប្រត្តិកម្មដូចសត្វ និងមនុស្សលោក។ កាន់តែពិសេសជាងនេះទៅទៀត
នៅលើគ្រប់វិស័យនឹងមានចំណែកមនុស្សយន្តក្នុងរាល់ដំណើរការ ថែមទៀតផង។
Post a Comment