អាក្លូ អាក្លូ Author
Title: Dropbox ផ្តល់នូវមុខងារថ្មីដែលអ្នកគួរតែដឹង
Author: អាក្លូ
Rating 5 of 5 Des:
Dropbox ទទួលបានការគាទ្រជាច្រើនមកទល់ពេលនេះ​ អ្វីដែលគួឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ Dropboxបានផ្តល់ជូននូវសមាសភាពថ្មីដល់អ្នកប្រើប្រាស់។ តើអ្វីទ...
Dropbox ទទួលបានការគាទ្រជាច្រើនមកទល់ពេលនេះ​ អ្វីដែលគួឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ Dropboxបានផ្តល់ជូននូវសមាសភាពថ្មីដល់អ្នកប្រើប្រាស់។ តើអ្វីទៅដែលប្លែក ហើយថ្មីលើ Dropbox ដែលយើងគួរដឹងនោះ?
 Dropbox បានអាប់ដេតកម្មវិធី iOS ដែលអាចឲ្យអ្នកប្រើប្រាស់អាចស្កេនឯកសារដាក់លើ កម្មវិធីដោយផ្ទាល់។ លើនោះផងដែរ វាថែមទាំងផ្តល់ជូនប៉ូតុង ‘plus’ សម្រាប់ឲ្យអ្នកប្រើដើម្បី ស្កេនឯកសារបញ្ចូល។ ឯកសារដែលស្កែនទាំងអស់នឹងត្រូវបានរក្សាទុកក្នុង Dropbox។ ក្រៅពីនោះទៀត មាន comment ដោយអ្នកប្រើប្រាស់នឹងបន្ថែម និងកែប្រែ comment លើឯកសារ Microsoft Word, Excel និង  PowerPoint តាមរយៈ Dropbox ដោយផ្ទាល់។ ក្នុង Dropbox​ នោះផងដែរ អ្នកអាចកែប្រែលើឯកសារក្នុង Dropbox ដោយប្រើប្រាស់មុខងារដែលមាននៅបង្កើតលើ Dropbox ផ្ទាល់តែម្តង។មុខងារ និងសមត្ថភាពថ្មីនេះ នឹងអាចឲ្យ Dropbox  កាន់តែមានសក្តានុពលក្នុងការ ប្រកួតប្រជែងជាមួយ Google Docs  និង Office 365។
image
សរុបមក ក្នុង Dropbox​ នឹងអាចឲ្យអ្នកស្កែនឯកសារបានដោយផ្ទាល់ដើម្បីរក្សាឯកសារ ទាំងនោះក្នុង Dropbox​ ផ្ទាល់ ជាងនេះទៅទៀតនោះអ្នកថែមទាំងអាចកែប្រែឯកសារដោយ ប្រើមុខងារមានក្នុង Dropbox​ ស្រាប់តែម្តងដោយមិនចាំបាច់បើកឯកសារក្នុង Word នោះទេ។

About Author

Advertisement

Post a Comment

 
Top