អាក្លូ អាក្លូ Author
Title: Wi-Fi router ទាន់សម័យដាក់ក្នុងហោប៉ៅអស់បារម្ភរឿង Wi-Fi
Author: អាក្លូ
Rating 5 of 5 Des:
ក្រុមហ៊ុន UQ Communications Inc បានបង្ហាញ Wi-Fi router ថ្មីមានរាងដូចស្មាតហ្វូន។ វាជា Wi-Fi router ដែលជាVersion ថ្មីមានព័ណ៌ឆើត និងស្រស់។ ...
ក្រុមហ៊ុន UQ Communications Inc បានបង្ហាញ Wi-Fi router ថ្មីមានរាងដូចស្មាតហ្វូន។ វាជា Wi-Fi router ដែលជាVersion ថ្មីមានព័ណ៌ឆើត និងស្រស់។
វាជា​ Wi-Fi router  ដែលមានភាពស៊ីវីល័យ ផ្តល់នូវសោភ័ណភាពបន្ថែមដល់អ្នកប្រើប្រាស់។ Wi-Fi router រចនាមកមានព័ណ៌ ផ្កាឈូកដិត ល្បឿនរបស់វាដូច Wi-Fi NEXT WX02។​ គុណភាពប្រើប្រាស់របស់វាមានលក្ខណៈដូច Wi-Fi router ព័ណ៌ខ្មៅ និងស មុនដែរ។ អ្នកអាចប្រើប្រាស់វាដាក់ក្នុងហោប៉ៅ ដែលវាធ្វើការភ្ជាប់ឧបករណ៍បាន 10 ដំណាលគ្នា តាមរយៈ LAN IEEE802.11ac/a/b/g/n។ កាន់តែពិសេសអ្នកអាចភ្ជាប់បានឧបករណ៍ 03 គ្រឿងបន្ថែមទៀតតាមរយៈ Bluetooth 4.0។
image
Wi-Fi router នេះមានភ្ជាប់អង់តែនសេវាចំនួន 04 ល្បឿនរបស់វាប្រភេទ Wi-Fi NEXT WX02 ដែលផ្តល់នូវល្បឿនទាញយកទំហំ 220Mbps និងអាប់ឡូដ ទំហំ 10Mbps។ ក្រុមហ៊ុន បានប្រកាសពី Wi-Fi router ជាផ្លូវការ និងមានដាក់លក់នៅលើវ៉ិបសាយរបស់ក្រុមហ៊ុនចាប់ពី ពេលនេះតទៅ។

About Author

Advertisement

Post a Comment

 
Top