អាក្លូ អាក្លូ Author
Title: ស្រាយ​ចម្ងល់​ប្រិយ​មិត្ត មិន​​អាច Live Video នៅលើ Facebook!
Author: អាក្លូ
Rating 5 of 5 Des:
តាមការសង្កេតមើល ឃើញថា មានប្រិយ​មិត្ត ជា​ច្រើន បាន​មាន​ចម្ងល់ និង​សំណួរ​ស្រដៀង​គ្នា ទាក់ទ​ង​ទៅ​នឹង បញ្ហាមិន​អាច Live Video បាន នៅ​លើ​ស្មាតហ...
តាមការសង្កេតមើល ឃើញថា មានប្រិយ​មិត្ត ជា​ច្រើន បាន​មាន​ចម្ងល់ និង​សំណួរ​ស្រដៀង​គ្នា ទាក់ទ​ង​ទៅ​នឹង បញ្ហាមិន​អាច Live Video បាន នៅ​លើ​ស្មាតហ្វូន របស់​ខ្លួន។ អញ្ចឹងថ្ងៃនេះ នៅក្នុងអត្ថបទនេះ ខ្ញុំសូមបកស្រាយ ជារួមតែម្តង ដើម្បីស្រាយនូវ ចម្ងល់មួយនេះ ថាតើ មូលហេតុអ្វី បានជា មានអ្នកខ្លះ អាច​ធ្វើការ Live Video នៅលើ Facebook របស់ខ្លួនបាន ឯអ្នកខ្លះទៀត អាចធ្វើការ Live បាន។
Cover
តាមពិតទៅ មូលហេតុនោះ គឺដោយសារតែ Facebook អនុញ្ញាតិ អោយធ្វើការ Live បានសម្រាប់ Facebook Pages ប៉ុណ្ណោះ ចំណែកឯ Accounts ធម្មតាវិញ គឺមានករណីលើកលែង ដោយគណនីខ្លះ ដែល​ប្រើ iOS ក៏អាច Live ដែរ (ព្រោះវាជាការសាកល្បងរបស់ Facebook) តែមួយចំនួនទៀត Live អត់បានទេ ហើយបើចំពោះ Android វិញ គឺបានតែ​គណនីមួយចំនួនតែប៉ុណ្ណោះ។
នេះគឺជា ចម្លើយសម្រាប់ អ្នកដែលមានចម្ងល់ ដូចទៅនឹង សំណួរខាងលើ។ ខ្ញុំសង្ឃឹមថា ប្រិយមិត្ត​ទាំង​អស់​គ្នា នឹងយល់ជ្រាបច្បាស់ ពីចម្លើយនេះ ហើយបើអាច គួរចែករំលែក ដំណឹងនេះ ទៅកាន់មិត្តភក្តិ របស់អ្នក ដែលមាន ចម្ងល់នេះ ដូចអ្នក។

About Author

Advertisement

Post a Comment

 
Top