តើអ្នកធ្លាប់បានគិតគូទៅដល់សុវត្ថិភាពស្មាតហ្វូន
ដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរឬទេ?
មុខងារសុវត្ថិភាពដែលបានបំពាក់នៅលើស្មាតហ្វូននីមួយៗមាន
គុណសម្បត្តិខ្ពស់ណាស់
នោះក៏ដោយសារតែវាអាចជួយអ្នកបានច្រើននៅពេល បាត់ទូរស័ព្ទ
ដែលក្នុងទូរស័ព្ទនោះពោរពេញទៅដោយឯកសារសំខាន់ៗ
ហើយអ្នកមិនចង់អោយអ្នកដទៃបានដឹង ឬឃើញជាដើម។
ដូចនេះការប្រើប្រាស់មុខងារប្រព័ន្ធសុវត្ថិភាពពិតជាមានសារៈសំខាន់
ខ្លាំងក្លាបំផុតមិនថាស្មាតហ្វូន Android ឬ iOS ឡើយ។
យើងសូមណែនាំមុខងារសុវត្ថិភាពទាំង 6 ដែលអ្នកប្រើប្រាស់ iPhone
ទាំងអស់គប្បីគិតគូពិចារណាទៅលើការប្រើប្រាស់
ដើម្បីការពារស្មាតហ្វូនរបស់អ្នកនៅពេលបាត់បង់
ឬមិនចង់អោយនរណាម្នាក់កាន់ប្រើប្រាស់ជាដើម។
មុខងារប្រព័ន្ធសុវត្ថិភាពទាំង 6 មានដូចខាងក្រោម៖
- លេខកូដសម្ងាត់
មុខងារលេខកូដសម្ងាត់នេះនរណាក៏ដឹងដែរ ហើយអ្នកប្រើប្រាស់ iPhone
ភាគច្រើនតែងតែប្រើប្រាស់វាដើម្បីការពារមិនអោយនរណាម្នាក់ចុច
ពិសេសប្អូនៗកុមារ។
ដើម្បីដំណើរការមុខងារលេខកូដសម្ងាត់នេះសូមចូលទៅកាន់ Settings
> Touch ID & Passcode បន្ទាប់មកសូមចុច Turn Passcode On
ជាការស្រេច។ រីឯ iPhone ដំនើរការជំនាន់ iOS មុននេះបន្តិច
គឺស្រដៀងគ្នាដោយគ្រាន់តែចូលទៅកាន់ Settings > Passcode និងចុច
Turn Passcode On ជាការស្រេច ក្នុងនោះ iPad និង iPod Touch
ក៏មានដំណើរការដូចគ្នាផងដែរ។
- ប៊ូតុងស្កេនស្នាមម្រាមដៃ
មុខងារនេះគឺពិសេសជាងគេបំផុតសម្រាប់អ្នកប្រើប្រាស់ iPhone 5s ឡើងទៅ
iPhone 6s Plus
ទាំងអស់ដោយអ្នកអាចប្រើប្រាស់ស្នាមម្រាមដៃរបស់អ្នកដើម្បីដោះសោរ
ស្មាតហ្វូនរបស់អ្នក
បានន័យថាមានតែម្រាមដៃអ្នកមួយប៉ុណ្ណោះដែលអាចដោះសោរ iPhone 5s
ឡើងទៅនោះបាន។ ដើម្បីដំណើរការមុខងារ Touch ID
ឬស្កេនម្រាមដៃសូមចូលទៅ Settings > Touch ID & Passcode >
Add a Fingerprint ជាការស្រេច។
បញ្ជាក់: អ្នកអាចបន្ថែមម្រាមដៃបាន 5 ក្នុងទូរស័ព្ទមួយ
តែអ្នកតម្រូវអោយមានលេខកូដសម្ងាត់ផងដែរ
ដើម្បីសុវត្ថិភាពផ្សេងៗនៅពេលប៊ូតុងនោះមានបញ្ហាជាដើម -ល-។
- ដំណើរការមុខងារ iCloud
មុខងារ iCloud
គឺជាប្រព័ន្ធសុវត្ថិភាពដ៏ខ្លាំងក្លាបំផុតមួយដែលបានធ្វើអោយចំនួន
ចោរកម្មលួចទូរស័ព្ទជាច្រើនថយចុះបានច្រើន
តែវាក៏បានធ្វើអោយអ្នកប្រើប្រាស់ iPod Touch, iPad និង iPhone
ជាច្រើនឈឺចុកចាប់មិនតិចនោះទេ
នោះក៏ដោយសារតែពេលតម្លើងជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS ក៏ដូចជា
Erase Device ម៉ាស៊ីនឧបករណ៍បានជាប់ Lock iCloud
ដែលបញ្ហានេះតែងតែកើតឡើងចំពោះអ្នកប្រើប្រាស់ទូរស័ព្ទមួយទឹក
ឬទូរស័ព្ទចោរលួចជាដើម។ ដូច្នេះ Cambo Report
សូមណែនាំប្រិយមិត្តទាំងអស់មិនបាច់ប្រើប្រាស់មុខងារនេះក៏បាន
ព្រោះបើមានបញ្ហាអ្នកនឹងត្រូវចំនាយលុយរាប់រយដុល្លាដើម្បីដោះ
ស្រាយបញ្ហានោះ។
- ដំណើរការមុខងារ iCloud Backup
Backup ម៉ាស៊ីន iPhone របស់អ្នកគឺជារឿងសំខាន់មួយ
ដែលអ្នកអាចដំណើរការមុខងារនេះបានដោយប្រើប្រាស់កុំព្យូទ័រដំណើរ
ការដោយ Windows និង Mac OS X តាមរយៈកម្មវិធី iTunes
ឬមួយក៏អ្នកអាចដំណើរការមុខងារ iCloud Backup
នៅក្នុងស្មាតហ្វូនរបស់អ្នកផ្ទាល់ដោយចូលទៅកាន់ Settings >
iCloud បន្ទាប់មកចុះទៅក្រោមអ្នកនឹងឃើញពាក្យថា Storage &
backup សូមចុចលើពាក្យនោះ រួចបើកមុខងារ iCloud Backup ជាការស្រេច។
បញ្ជាក់: ការប្រើប្រាស់មុខងារ Backup តាមរយៈ iCloud
គឺមានល្បឿនយឺត
និងតម្រូវអោយម៉ាស៊ីនរបស់អ្នកភ្ជាប់ទៅកាន់អ៊ីនធឺណែតជាមុនសិន។
ដើម្បីដំណើរការមុខងារនេះបានអ្នកតម្រូវអោយមាន Account មុខងារ
iCloud ជាមុនសិន។
- ដំណើរការមុខងារ Find My iPhone
វាពិតជាសំខាន់នៅពេលទូរស័ព្ទរបស់អ្នកទាំងអស់គ្នាបានបាត់ដោយមិន
ដឹង ខ្លួន ហើយក្នុងទូរស័ព្ទនោះមានរូបភាព វីដេអូ និងឯកសារសំខាន់
អ្នកកុំព្រួយបារម្មណ៍អី អ្នកអាចប្រើប្រាស់មុខងារ Find My iPhone
ដើម្បីស្វែងរកទូរស័ព្ទរបស់អ្នកមកវិញមិនថាទូរស័ព្ទនោះនៅទីណា
ឡើយ
អោយតែវាភ្ជាប់ទៅកាន់អ៊ីនធឺណែតភ្លាមអ្នកនឹងដឹងយ៉ាងច្បាស់ថាវា
នៅទីណា។ ផ្ទុយទៅវិញបើស្មាតហ្វូននោះនៅឆ្ងាយពីអ្នក
ដែលអ្នកមិនអាចទៅដល់នោះ អ្នកក៏អាចបញ្ជាអោយ Lock
ទូរស័ព្ទនោះពីចម្ងាយក៏បាន មានន័យថាបើចោរលួច ឬអ្នករើសបាន
iPhone របស់អ្នកបើកទូរស័ព្ទភ្ជាប់ទៅកាន់អ៊ីនធឺណែតទូរស័ព្ទនឹងជាប់
Lock
មិនអាចប្រើប្រាស់បានតែម្ដងហើយវានឹងក្លាយជាដុំលោហៈធាតុមួយ។
- Encrypt Your Data
មុខងារ Encrypt your Data ក៏មានសារៈសំខាន់ផងដែរ
វាអាចដំណើរការទៅបានលុះត្រាណាតែម៉ាស៊ីនរបស់អ្នកបានដំណើរការ
មុខងារ Touch ID ឬ Passcode ជាដើម
ដូចទៅនឹងអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។
អញ្ចឹងដើម្បីដំណើរការមុខងារនេះគឺស្រួលបំផុត
ដំបូងអ្នកត្រូវមានលេខកូដសម្ងាត់នៅលើម៉ាស៊ីន
ឬមុខងារស្កេនម្រាមដៃ បន្ទាប់មកសូមចូលទៅកាន់ Settings > Touch
ID & Passcode
បន្ទាប់មកចុះទៅក្រោមអោយអស់អ្នកនឹងឃើញមានពាក្យថា Erase Data
សូមចុចដំណើរការវាជាការស្រេច។
បញ្ជាក់: មុខងារនេះនឹងជួយដល់អ្នកបានច្រើននៅពេល
ស្មាតហ្វូនត្រូវបានបាត់ ហើយជាប់សោរ
បើនរណាម្នាក់ចុចដោះលេខកូដនោះខុសចំនួន 10 ដងមានន័យថាម៉ាស៊ីន
iPhone នឹងធ្វើការលុបចោលទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ
ហើយរាល់ឯកសារជាច្រើនរបស់អ្នកនឹងត្រូវលុបចោល។
ជាចុងក្រោយខ្ញុំសូមប្រាប់ទៅដល់អ្នកប្រើប្រាស់ iDevice ទាំងអស់ថា
បើក្នុងស្មាតហ្វូន ឬថេប្លេតរបស់អ្នកមានអ្វីសំខាន់
អ្នកគប្បីប្រើប្រាស់មុខងារទាំង 6 ខាងលើ
តែសូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់
ព្រោះអ្នកអាចនឹងមានការភ្លេចភ្លាំង
ដែលជាហេតុបង្កអោយមានបញ្ហាទៅដល់ការជាប់ Lock
ម៉ាស៊ីនបាត់បង់ឯកសារជាដើម។
យ៉ាងណាមិញវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកទាំងអស់
គ្នា
ពិសេសអ្នកមានភារកិច្ចធំៗដែលមានរឿងមិនចង់អោយនរណាម្នាក់ដឹង។
Post a Comment