WiFi Booster គឺជា Tweak ដ៏ល្បីល្បាញមួយ ដែលគេនិយមប្រើប្រាស់ចាប់តាំងពី iOS 3 មកម្ល៉េះ ព្រោះអីវាអាចជួយអោយយើងងាយស្រួលប្រើប្រាស់អ៊ីនធឺណែតតាមរយៈ ប្រព័ន្ធ Wi-Fi ជាងមុន។ ជាក់ស្តែងទូរស័ព្ទរបស់យើងវាមានសមត្ថភាពអាចចាប់យកសេវា Wi-Fi បានច្រើនដូចកុំព្យូទ័រដែរ ក៏ប៉ុន្តែនៅពេលដែលសេវា Wi-Fi ណាខ្សោយពេក វានឹងមិនបង្ហាញនោះទេ ហើយវានឹងផ្តាច់ចោលដោយស្វ័យប្រវត្តិតែម្តង។ ប៉ុន្តែបន្ទាប់ពីអ្នកតម្លើង Tweak ឈ្មោះថា WiFi Booster ហើយ អ្នកទាំងអស់គ្នានឹងឃើញមានសេវាច្រើនជាងមុន ហើយវាក៏នឹងបង្ហាញពត៌មានទាក់ទងនឹងសេវា Wi-Fi នោះច្រើនជាងមុនផងដែរ។ ក្រៅពីអាចបង្ហាញសេវា Wi-Fi បានច្រើនជាងមុនហើយ វាក៏នឹងបង្ហាញពីកម្រិតសេវាជាភាគរយនៅផ្នែកខាងក្រោមផងដែរ ដែលនេះជាភាពងាយស្រួលមួយ។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 4 ឡើងទៅ
- ឧបករណ៍របស់អ្នកបាន Jailbreak រួច
- បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ដើម្បីដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកមាន Source នេះហើយ សូមចុចលើពាក្យ Change > Refresh រួចចាំមួយភ្លែត។
- ចុចក្រឡោនស្វែងរក រួចវាយពាក្យ “ WiFi Booster “ រួចហើយតម្លើងវា
- បន្ទាបពីតម្លើងហើយ សូមចូលទៅ Setting > Wi-Fi នោះអ្នកនឹងឃើញមានអ្វីផ្លាស់ប្តូរ។ អ្នកនឹងឃើញមានភាគរយនៃសេវា Wi-Fi ហើយអ្នកនឹងឃើញមានឈ្មោះ Wi-Fi នៅជុំវិញអ្នកច្រើនជាងមុនជាក់ជាមិនខាន។
កុំភ្លេចកត់ចំណាំផងណា ថាមុនពេលតម្លើង Tweak មួយនេះ និងក្រោយពេលតម្លើងហើយ តើទូរស័ព្ទរបស់អ្នកអាចបង្ហាញឈ្មោះ Wi-Fi បានច្រើនជាងនោះ? នេះគឺជា Tweak ដ៏ល្អមួយ សម្រាប់អ្នកឧស្សាហ៍ទៅប្រើប្រាស់ប្រព័ន្ធ Wi-Fi នៅតាមទីសាធារណៈ ព្រោះអីវាអាចអោយ iPhone, iPad របស់យើងចាប់សេវា Wi-Fi បានច្រើនជាងមុន ទោះបីជាសេវា Wi-Fi ទាំងនោះខ្សោយដល់កម្រិតណាក៏ដោយ។
Post a Comment