ជាជំហ៊ានដំបូង យើងត្រូវការទូរស័ព្ទ រឺកុំព្យូទ័រសិន ដើម្បីបើកគណនី Facebook របស់យើង រួចសឹមបញ្ជាបិទតាមរយៈអ៊ីនធឺណែតតែម្តង។
- បើកគណនី Facebook អ្នកហើយចូលទៅកន្លែង Account Setting សម្រាប់ទូរស័ព្ទ រឺថេប្លេត ហើយចំពោះកុំព្យូទ័រវិញចុចចូល Setting
- ចុចលើពាក្យ Security > Active Session រឺ Where You’re logged in សម្រាប់កុំព្យូទ័រ > នោះអ្នកនឹងឃើញព៌តមានទាក់ទងនឹងឧបករណ៍នានាដែលបានបើកគណនីអ្នក។ អ្នកក៏ឃើញមានពីពេលវេលា និងលេខ IP Address ផងដែរ។
- ប្រសិនបើអ្នកចង់បញ្ឈប់មិនអោយទូរស័ព្ទ រឺកុំព្យទ័រទាំងនោះប្រើគណនី Facebook អ្នកបានទៀតអ្នកគ្រាន់តែចុចខ្វែង លុបវាចេញទៅជាការស្រេច
- បន្ទាប់អ្នកអ្នកចុចខ្វែងហើយ ទូរស័ព្ទ រឺកុំព្យូទ័រទាំងនោះនឹងមិនអាចប្រើគណនី Facebook អ្នកទៀតនោះទេ។
រូបភាពពេលធ្វើលើកុំព្យូទ័រ៖
វិធីនេះមានភាពងាយស្រួល ហើយក៏រហ័សដែរ ដូច្នេះហើយអ្នកមិនចាំបាច់ភ័យព្រួយថាអ្នកដទៃអាចប្រើប្រាស់គណនី Facebook អ្នកទៀតនោះទេ ព្រោះអីយើងអាចគ្រប់គ្រងឧបករណ៍ដែលអាចប្រើគណនីយើងបានដោយងាយ ស្រួលស្រួលបំផុត។ អ្នកទាំងអស់គ្នាក៏គួរតែឧស្សាហ៍ឆែកមើលផងដែរថាមាននរណាខ្លះ ប្រើ គណនីយើង ព្រោះជួនកាលមានអ្នកលួច Hack គណនី រឺលួចប្រើគណនីរបស់យើងដែលយើងមិនអាចដឹងខ្លួនបាន។
Post a Comment